UCL វគ្គ១៦ក្រុម៖ Atletico Madrid ត្រូវជួបដៃគូចាស់ Chelsea ឯ Bayern តទល់ Lazio
កីឡាអន្តរជាតិ
អន្តរជាតិ
UCL វគ្គ១៦ក្រុម៖ Atletico Madrid ត្រូវជួបដៃគូចាស់ Chelsea ឯ Bayern តទល់ Lazio
23, Feb 2021 , 2:57 pm        
រូបភាព
ដោយ៖ ជា យូគៀង

Atletico Madrid នឹងត្រូវតទល់ក្រុមដៃគូចាស់តោខៀវ Chelsea ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់របស់អឺរ៉ុប UEFA Champion League វគ្គ១៦ក្រុមចុងក្រោយ នៅរាត្រីឈានចូលថ្ងៃទី២៤ ខែកុម្ភៈវេលាម៉ោង៣ទៀបភ្លឺ។ ឯក្រុម Lazio ត្រូវជួបជាមួយក្រុមជើងឯករដូវកាលចាស់ Bayern Munich ។


Atletico Madrid ត្រូវប្រកួតទល់នឹង Chelsea ដែលនៅក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Thomas Tuchel នៅទឹកដីកណ្តាលនៅរូម៉ានី។ នេះជាការប្រកួតលើកទី៨ សម្រាប់ក្រុមទាំង២ ។ ក្រុមទាំង២ធ្លាប់មានប្រវត្តិជួបគ្នា៧លើករួចមកហើយគិតចាប់តាំងពីឆ្នាំ២០០៩ មកដោយលទ្ធផលរបស់ក្រុមទាំង២គឺ ឈ្នះ២ ស្មើ៣ និងចាញ់២ ដូចគ្នាក្នុងជំនួប UCL។ 
 
ចំណែកមួយគូទៀតរវាងក្រុមជើងឯកពានរង្វាន់បាល់ទាត់អឺរ៉ុបរដូវកាល២០១៩-២០២០ Bayern Munich ត្រូវប្រកួតជាមួយនឹងក្រុមបាល់ទាត់ដែលពីអ៊ីតាលី Lazio ដែលជាការប្រកួតជើងទី១នារាត្រីឈានចូលថ្ងៃទី ២៤ខែកុម្ភៈនេះដែរ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com