កម្ពុជានឹងមានភ្លៀងធ្លាក់ពីរលឹមផ្សែងក្រូចទៅខ្សោយគ្រប់តំបន់រហូតដល់ថ្ងៃទី២ ខែមីនា
ជាតិ
ពីនេះ ពីនោះ
កម្ពុជានឹងមានភ្លៀងធ្លាក់ពីរលឹមផ្សែងក្រូចទៅខ្សោយគ្រប់តំបន់រហូតដល់ថ្ងៃទី២ ខែមីនា
24, Feb 2021 , 7:59 am        
រូបភាព
ដោយ៖ ស៊ុល រ៉វី

 
ភ្នំពេញ៖ តាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជានឹងស្ថិតក្នុងកម្រិតសម្ពាធទាបខ្សោយ និងបម្រែបម្រួលនៃទិសខ្យល់។ ស្ថានភាពបែបនេះបណ្ដាលឲ្យបណ្ដាខេត្តក្នុងប្រទេស នឹងមានភ្លៀងធ្លាក់ពីរលឹមផ្សែងក្រូចទៅខ្សោយ។

 
ការព្យាករណ៍របស់ក្រសួងធនធានទឹកបានឲ្យដឹងថា បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល នឹងមានភ្លៀងពីរលឹមផ្សែងក្រូចទៅខ្សោយ។ សីតុណ្ហភាពអប្បបរមាមានរង្វង់ពី ២២-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាមានរង្វង់ពី ៣៣-៣៦អង្សាសេ។ ដោយឡែក ខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងមានភ្លៀងពីរលឹមផ្សែងក្រូចទៅខ្សោយ។ សីតុណ្ហភាពអប្បបរមាមានរង្វង់ពី ២១-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាមានរង្វង់ពី ៣៣-៣៦អង្សាសេ
 
តាមការព្យាករណ៍ដដែលនេះ តំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី២៤ កុម្ភៈ ដល់ថ្ងៃទី០២ មីនា នឹងមានភ្លៀងធ្លាក់ពីរលឹមផ្សែងក្រូចទៅខ្សោយ។ សីតុណ្ហភាពអប្បបរមាមានរង្វង់ពី ២១-២៤អង្សាសេ។ សីតុណ្ហភាពអតិបរមាមានរង្វង់ពី ៣១-៣៤អង្សាសេ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com