ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ខ្លាញ់ត្រី​នឹងមិន​សង្គ្រោះ​បញ្ហា​បេះដូង​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​ឡើយ​
02, Mar 2021 , 10:59 pm        
រូបភាព
​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ដែល​ប្រើ​ថ្នាំ​បន្ថែម​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣ គឺ​មិនបាន​ជួយ និង​ក៏​មិន​ប៉ះពាល់​ដល់​បេះដូង​របស់​ពួកគេ​ឡើយ​។​

 
​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣ ដែលជា​ប្រភេទ​ដែល​ត្រូវបាន​គេ​រកឃើញថា​នៅក្នុង​ខ្លាញ់ត្រី​, ពេញនិយម​ដោយសារតែ​ការស្រាវជ្រាវ​បាន​ផ្សារភ្ជាប់​វា​ទៅនឹង​ការថយចុះ​ចំពោះ​ការ​គាំងបេះដូង​, ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​បញ្ហា​សរសៃឈាម​បេះដូង​ដទៃទៀត​។ អ្នកស្រាវជ្រាវ​បាន​និយាយថា ទោះជា​យ៉ាងណាក៏ដោយ​, ការស្រាវជ្រាវ​នេះ​មិនបាន​រកឃើញ​ពី​អត្ថប្រយោជន៍​អ្វី​នោះទេ​ក្នុងចំណោម​អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​។​
 
​អ្នកស្រាវជ្រាវ​វេជ្ជបណ្ឌិត Hertzel Gerstein ជា​សាស្ត្រាចារ្យ​ម្នាក់ ក្នុងប្រទេស​កាណាដា​បាន​និយាយថា ការស្រាវជ្រាវ​ពីមុន​បាន​បង្ហាញថា ថ្នាំ​គ្រាប់​ខ្លាញ់ត្រី​អាចមាន​ប្រយោជន៍​គួរសម​ចំពោះ​លទ្ធផល​របស់​ពួកគេ​, យើង​មិនបាន​រកឃើញថា​វា​មិនមាន​អ្វី​សោះ​នោះទេ​។​
 
Gerstein បាន​និយាយថា ប្រហែលជា​អ្នកជំងឺ​ទឹកនោមផ្អែម​មានប្រតិកម្ម​ផ្សេងៗ​គ្នា​ទៅនឹង​ថ្នាំ​គ្រាប់​បន្ថែម​ទាំងនេះ​, ឬ​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង​របស់​ពួកគេ​គឺ​ធ្ងន់ធ្ងរ​ដែល​ទាមទា​ថ្នាំ​គ្រាប់​បន្ថែម​នេះ​ក្នុង​កម្រិត​ច្រើន​ដើម្បី​មាន​ប្រសិទ្ធភាព​។​
 
​គាត់​បាន​និយាយថា ប្រសិនបើ​អ្នក​ចង់​ការពារ​ជំងឺ​សរសៃឈាម​បេះដូង​, ការ​គាំងបេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​, ការ​ទៅ​ក្រៅ និង​ជាវ​ផលិតផល​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣​នឹងមិន​បាន​ផល​នោះទេ​។​
 
​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២, គឺជា​លក្ខ​ខ័​ណ្ឌ​មួយ​ដែល​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការឡើង​ទម្ងន់ និង​ត្រូវបាន​សម្គាល់​ដោយ​ការកើនឡើង​កម្រិត​ជាតិ​ស្ករ​, អាច​នាំអោយមាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដែល​រួមមាន​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ប្រសិនបើ​វា​មិនត្រូវ​បាន​គេ​គ្រប់គ្រង​។​
 
​ចំពោះ​ការស្រាវជ្រាវ​, មនុស្ស​ជាង​១២.៥០០​នាក់​ដែលមាន​ជំងឺ​ទឹកនោមផ្អែម ឬ​ដំណាក់កាល​មុន​ជំងឺ​ទឹកនោមផ្អែម និង​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​សរសៃឈាម​បេះដូង​ត្រូវបាន​គេ​ជ្រើស​រើសយក​ដោយ​ចៃដន្យ​ដើម្បី​ប្រើប្រាស់​ប្រចាំថ្ងៃ​នៃ​ថ្នាំ​គ្រាប់​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣ ឬ​ថ្នាំ placebo ។ ក្នុងការ​តាមដាន​ក្នុង​រយៈពេល​៦​ឆ្នាំ​, អ្នកស្រាវជ្រាវ​បាន​មើល​ចំពោះ​ការស្លាប់​ពី​មូលហេតុ​នៃ​ជំងឺ​សរសៃឈាម​បេះដូង​។​
 
​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការប្រើប្រាស់​ថ្នាំ​គ្រាប់​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣​មិនមាន​ឥទ្ធិពល​លើ​ការស្លាប់​ពី​ការ​គាំងបេះដូង​, ពី​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​, មូលហេតុ​សរសៃឈាម​បេះដូង​ដទៃទៀត ឬ​មូលហេតុ​ដទៃទៀត​នោះទេ​។ អ្នកស្រាវជ្រាវ​បាន​សម្គាល់​ឃើញថា ថ្នាំ​គ្រាប់​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣​មិនមាន​ឥទ្ធិពល​លើ​ខ្លាញ់​ដទៃទៀត​ដូចជា កូ​ឡេ​ស្តេ​រ៉ុល​ល្អ និង​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​នោះទេ​។​
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com