COVID-19
ជាតិ
៣៤ករណីទៀតនៅកម្ពុជាដែលសុទ្ធតែករណី​សហគមន៍​២០កុម្ភៈ
03, Mar 2021 , 9:40 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល នាថ្ងៃពុធ ទី៣ ខែមីនា នេះ បាន ប្រកាសពី ករណីវិជ្ជមានកូវីដ-១៩ ចំនួន៣៤នាក់ទៀតនៅកម្ពុជា ជាករណីសហគមន៍២០កុម្ភៈទាំងអស់។ ករណីសរុបទូទាំងប្រទេសឡើង ដល់៨៧៨ករណី ដោយអ្នកជំងឺ៣៧៤នាក់ កើតចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។



ករណីទាំង​៣៤នោះ មាន១០នាក់នៅខេត្តព្រះសីហនុ (ខ្មែរ៩នាក់ ចិន១នាក់) ២២នាក់នៅភ្នំពេញ (ចិន១៦នាក់ ខ្មែរ៦នាក់) និង២នាក់នៅស្វាយរៀងដែលជាស្ត្រីវៀតណាមទាំង២នាក់។

ជាមួយគ្នានេះ អ្នកជាសះស្បើយមាន​៤នាក់បន្ថែមទៀត ដែលមានស្ត្រីពលករ១នាក់ បុរសឥណ្ឌូណេស៊ី១នាក់​ ស្ត្រីឥណ្ឌូណេស៊ី១នាក់ និង​ស្ត្រីចិន១នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com