COVID-19
ជាតិ
ចុះឈ្មោះ​តាម​អន​ឡាញ ដើម្បី​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដោយ​ស្ម័គ្រចិត្ត​!
04, Mar 2021 , 7:29 pm        
រូបភាព
​ភ្នំពេញ​៖ ពលរដ្ឋ​អាច​ចុះឈ្មោះ​តាម​ប្រព័ន្ធ​អន​ឡាន ដើម្បី​ទទួលបាន​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដោយ​ស្ម័គ្រចិត្ត តាម​ប្រព័ន្ធ​កម្មវិធី KhmerVacc ។ នេះ​បើតាម​ការ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃទី​៣​មីនា​។



​កម្មវិធី​ចុះឈ្មោះ​តាម​ប្រព័ន្ធ​អន​ឡាន​នេះ ពលរដ្ឋ​អាច​ចុះឈ្មោះ​បាន​ដោយ​ខ្លួនឯង ហើយ​បន្ទាប់មក​ក្រសួង​ដំណឹង​អំពី​ពេលវេលា និង​ទីកន្លែង​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​វិញ តាមរយៈ​ប្រព័ន្ធ​កម្មវិធី KhmerVacc​។ ជុំវិញ​ប្រព័ន្ធ​កម្មវិធី​នេះ លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ពន្យល់​កាលពី​ថ្ងៃទី​៣​មីនា​ថា មាន​ពីរ​ជម្រើស គឺ​ពលរដ្ឋ​អាច​ចុះឈ្មោះ​បាន​ដោយ​ខ្លួនឯង​។ ជម្រើស​មួយទៀត គឺ​ជំនួយការ​ក្នុងការ​ចុះបញ្ជី ដោយមាន​ភ្នាក់ងារ​អាជ្ញាធរ​នៅតាម​សហគមន៍​ជា​អ្នក​ជួយ​។ 
 
​លោកស្រី​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ប្រព័ន្ធ​នេះ​(KhmerVacc) មាន​ពីរបែប គឺ​ចុះ​ដោយ​ឈ្មោះ​ដោយ​ខ្លួនឯង សម្រាប់​អ្នកចេះ​ប្រើប្រាស់​ប្រព័ន្ធ​។ មួយទៀត​សម្រាប់​បងប្អូន​អត់​ចេះ​ប្រើ គឺ​ជំនួយការ​ចុះបញ្ជី​។ យើង​នឹងធ្វើ​នៅតាម​សហគមន៍​របស់​យើង បណ្ដុះបណ្ដាល​ដល់​គណៈកម្មាធិកា​រ​សុខភាព​របស់​យើង អាច​នឹងមាន​មេឃុំ តំណាង​សហគមន៍​របស់​យើង​ដើម្បី​ឲ្យ​ដំណើរការ​នេះ​ទទួលបាន​ជោគជ័យ​»​។ 
 
​របាយការណ៍​របស់​ក្រសួងសុខាភិបាល​គិត​ត្រឹម​ថ្ងៃទី​៣​មីនា​នេះ ពលរដ្ឋ​អាទិភាព​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជាង​៣,៣​ម៉ឺន​នាក់ ក្នុងនោះ​ស្ត្រី​ចំនួន ៩,២០៥​នាក់​។ ចំណែក​កងទ័ព ជាង​៧,៥​ម៉ឺន​នាក់ មាន​ស្ត្រី ចំនួន ៥,៨៧៣​នាក់​៕ 



Tag:
 ចាក់​វ៉ាក់សាំង​ស​
© រក្សាសិទ្ធិដោយ thmeythmey.com