COVID-19
ជាតិ
អ្នកកើតកូវីដ-១៩លើពិភពលោកឡើងដល់ជាង១១៦លាននាក់ ស្លាប់ជាង២,៥៨លាននាក់
05, Mar 2021 , 9:45 am        
រូបភាព
ដោយ: ថ្មីៗ
ករណីវិជ្ជមានកូវីដ-១៩លើពិភពលោក មានដល់ជាង១១៦លាននាក់ហើយ ដែលក្នុងនោះស្លាប់ជាង២,៥៨លាននាក់ និងជាង៩១លាននាក់បានជាសះស្បើយ។

 
 
សហរដ្ឋអាមេរិក មានអ្នកឆ្លងជាង២៩,៥លាននាក់ តាមពីក្រោយដោយឥណ្ឌា (១១,១៧លាននាក់),ប្រេស៊ីល (១០,៧៩លាននាក់), រុស្ស៊ី (៤,២៩លាននាក់), ចក្រភពអង់គ្លេស (៤,២លាននាក់), បារាំង (៣,៨៣លាននាក់) និងអេស្ប៉ាញ (៣,១៤លាននាក់)។
 
អ៊ីតាលី មានករណីឆ្លងជិត៣លាន រីឯបណ្តាប្រទេសដែលមានករណីឆ្លងជាង២លាននាក់រួមមាន តួកគី អាល្លឺម៉ង់ កូឡុំប៊ី អាហ្សង់ទីន និងម៉ិកស៊ិក។
 
ចំណែកប្រទេសដែលមានជាង១លានករណី មានប៉ូឡូញ អ៊ីរ៉ង់ អាហ្វ្រិកខាងត្បូង អ៊ុយក្រែន ឥណ្ឌូណេស៊ី ប៉េរូ ឆេក និងហូឡង់។
 
ក្នុងចំណោមអ្នកស្លាប់ជាង២,៥៨លាននាក់ សហរដ្ឋអាមេរិក មានជាង៥៣ម៉ឺននាក់ ប្រេស៊ីលជាង២៦ម៉ឺននាក់ ម៉ិកស៊ិកជាង១៨ម៉ឺននាក់ ឥណ្ឌាជាង១៥ម៉ឺននាក់ ចក្រភពអង់គ្លេសជាង១២ម៉ឺននាក់ និងអ៊ីតាលីជិត១០ម៉ឺននាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com