COVID-19
ជាតិ
សុខភាព
កម្ពុជាមានអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ជាង១៥ម៉ឹននាក់ហើយ
× ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៥ ខែមីនា មានពលរដ្ឋអាទិភាពជាង១៥ម៉ឺននាក់ហើយដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដោយក្នុងនោះស្ត្រីជាង២ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ។
របាយការណ៍របស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមពលរដ្ឋអាទិភាពមានពលរដ្ឋចំនួន៥៨,៨៦៥នាក់ ក្នុងនោះស្ត្រី១៥,៥៧៣នាក់បានចាក់វ៉ាក់សាំងកូវីដ-១៩។ បើតាមរបាយការណ៍ក្រសួងការពារជាតិ កងប្រដាប់អាវុធមានចំនួន៩៤,៨៥៣នាក់ ក្នុងនោះស្ត្រី ៧,០០៤នាក់បានចាក់វ៉ាក់សាំងកូវីដ-១៩។
កម្ពុជាបានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩តាំងពីថ្ងៃទី១០ ខែកុម្ភៈ។ វ៉ាក់សាំងកូវីដ-១៩ប្រភេទ Sinopharm របស់ចិន គឺជាប្រភេទវ៉ាក់សាំងដែលកម្ពុជាចាក់លើពលរដ្ឋមុនគេ។ រហូតដល់ថ្ងៃទី៤ ខែមីនា កម្ពុជាក៏ចាប់ផ្តើមចាក់វ៉ាក់សាំងប្រភេទAstraZeneca របស់អង្គគ្លេស ដែលផលិតនៅប្រទេសឥណ្ឌា។
ក្រសួងសុខាភិបាលពង្រីកទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩គ្រប់បណ្តារាជធានី-ខេត្ត។ ចំពោះវ៉ាក់សាំងប្រភេទស៊ី Sinopharm ត្រូវបានកំណត់ឲ្យចាក់លើក្រុមមនុស្សដែលមានអាយុចាប់ពី១៨ដល់៥៩ឆ្នាំ រីឯពលរដ្ឋអាយុ៦០ឆ្នាំឡើងទៅគឺចាក់វ៉ាក់សាំងអង់គ្លេសប្រភេទ AstraZeneca។
ក្រសួងសុខាភិបាលក៏បានប្រកាសកម្មវិធីKhmerVacc សម្រាប់ឲ្យពលរដ្ឋចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ-១៩តាមប្រព័ន្ធអនឡាញដោយស្ថិតក្នុងគោលការណ៍ស្ម័គ្រចិត្ត។
បច្ចុប្បន្ននៅកម្ពុជាទាំងមូលមានអ្នកឆ្លងសរុបចំនួន៩៥៣នាក់ហើយ ក្នុងនោះករណីសះស្បើយ មាន៤៩១នាក់ រីឯអ្នកជំងឺក្នុងសហគមន៍២០កុម្ភៈ ឡើងដល់៤៤៦នាក់ហើយ៕
Tag:
វ៉ាក់សាំង
ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com