ជាតិ
សង្គមជាតិ
កញ្ញា អាត សុធាវី​៖ ស្ត្រី​ខ្មែរ​ត្រូវ​ក្លាហាន​បង្ហាញ​សមត្ថភាព​ខ្លួន​ឱ្យ​ពិភពលោក​បាន​ស្គាល់​
08, Mar 2021 , 9:29 am        
រូបភាព
​ភ្នំពេញ​៖ ម្ចាស់​ពានរង្វាន់​ផ្នែក​ព័ត៌មាន​និង​ទំនាក់​ទំនាក់​(Media & Communications) ពី​ការប្រកួតប្រជែង​«​ពានរង្វាន់​ស្ត្រី​ឆ្នើម​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​» កញ្ញា អាត សុធាវី ស្នើ​ដល់​ស្ត្រី​ខ្មែរ​គ្រប់រូប​ដែលមាន​សមត្ថភាព ត្រូវ​ក្លាហាន​ក្នុងការ​បង្ហាញ​សក្កា​នុព​ល​របស់ខ្លួន​ឱ្យ​ពិភពលោក​បាន​ស្គាល់​។ បើតាម​កញ្ញា សុធាវី បច្ចុប្បន្ន កម្ពុ​ជាមាន​ស្ត្រី​ជាច្រើន​ដែលមាន​សមត្ថភាព​ខ្ពស់​ទៅតាម​ជំនាញ​នីមួយៗ ប៉ុន្តែ​នៅមាន​ភាពភ័យខ្លាច​និង​ខ្មាសអៀន​នៃ​ការបង្ហាញ​សមត្ថភាព​របស់ខ្លួន ទៅកាន់​ពិភពលោក​។

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នក​ស្តាប់​បទ​សម្ភាស​តាម​ទូរ​សព្ទ​រវាង​កញ្ញា អាត សុធាវី ម្ចាស់​ពានរង្វាន់ Media & Communications ជាមួយ​កញ្ញា អ៊ូ សុខ​មាននៃ​សារព័ត៌មាន​ថ្មីៗ ខាងក្រោម​នេះ​តទៅ​៖ 





 
​ស្ត្រី​ខ្មែរ​ដែលមាន​សមត្ថភាព ចំណេះ​ជំនាញ​ច្បាស់លាស់ ហើយ​ថែមទាំង​មាន​ភាពក្លាហាន​ក្នុងការ​ប្រកួតប្រជែង​ដណ្តើមយក​ពានរង្វាន់​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​រូបនេះ បាន​ធ្វើជា​គំរូ​ល្អ និង​ផ្ដល់​មោទកភាព​មួយ​យ៉ាង​ធំ​សម្រាប់​ស្ត្រី ក្នុងនាម​តំណាងឱ្យ​កម្ពុជា​ទាំងមូល​។  
 
​ម្ចាស់​ពានរង្វាន់​ផ្នែក​Media & Communications) ពី​ការប្រកួតប្រជែង​ពានរង្វាន់​ស្ត្រី​ឆ្នើម​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​ឆ្នាំ​២០២០ និង ជា​ស្ថាបនិក Think Plastic កញ្ញា អាត សុធាវី បាន​និយាយ​ដូច្នេះ​៖«​ពានរង្វាន់​នេះ មាន​សារៈសំខាន់​ណាស់ ព្រោះ​យើង​ជា​ស្ត្រី​ខ្មែរ​ដែល​ឈរឈ្មោះ​តំណាងឱ្យ​ប្រទេស​របស់​យើង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ វា​គឺជា​ផ្នែក​មួយ​នៃ​ការលើក​មុខមាត់​ប្រទេស​ខ្មែរ​របស់​យើង ដែល​បាន​ចូលរួម​ប្រកួត​ជា​ថ្នាក់​អន្តរជាតិ​»​។ បើតាម​កញ្ញា អាត សុធាវី ការចូលរួម​របស់​ស្ត្រី​នៅលើ​ឆាក​អន្តរជាតិ ក៏​ទាមទារ​យ៉ាង​ចាំបាច់​ពី​ការជំរុញ និង​លើកទឹកចិត្ត​ពី​មនុស្ស​នៅ​ជុំវិញខ្លួន ផងដែរ​។ 
 
​ការចូលរួម​របស់​ស្ត្រី​ខ្មែរ​នាពេល​សព្វថ្ងៃនេះ នៅក្នុង​វិស័យ​បច្ចេកវិទ្យា​មាន​ចំនួន​ច្រើន និង​វិស័យ​នានា​ទៀត ទាំង​ក្នុង​វិស័យ​ធុរៈកិច្ច​ក្តី ទាំង​ក្នុង​កិច្ចការងារ​សង្គម​ក្តី  គឺ​បាន​ក្លាយជា​ចំណែក​មួយ​យ៉ាង​ធំ ក្នុង​ការជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។ ក​ញ្ញ អាត សុធាវី  មើលឃើញថា​៖«​អាជីវកម្ម​ខ្នាតតូច​ភាគច្រើន​តែម្តង នៅ​ស្រុក​ខ្មែរ​របស់​យើង ត្រូវបាន​ដំណើរការ និង​គ្រប់គ្រង​ដោយ​មនុស្ស​ស្រី​។ អ៊ីចឹង គឺ​ពួកគាត់​[​ស្ត្រី​]​មាន​នាទី​សំខាន់​ណាស់​ក្នុង​ការជំរុញ​សេដ្ឋកិច្ច​»៕ 
 

Tag:
 បរិស្ថាន​
  កញ្ញា​
  អាត សុធាវី​
  ៨​មីនា​
© រក្សាសិទ្ធិដោយ thmeythmey.com