ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ផ្សែង​ប្រេងម៉ាស៊ូត​បង្កើន​ហានិភ័យ​ជំងឺមហារីក​សួត
10, Mar 2021 , 6:59 pm        
រូបភាព
​តាម​ការសិក្សា​របស់​វិទ្យាស្ថាន​ជាតិ​ជំងឺមហារីក​អាមេរិក​ដែល​តាមដាន​កម្មករ​ជីក​រ៉ែ​ជាង ១២.០០០​នាក់ ក្នុង​រយៈពេល ២០​ឆ្នាំ បានឱ្យដឹងថា ការប៉ះពាល់​ទៅនឹង​ផ្សែង​ប្រេងម៉ាស៊ូត​ម៉ាស៊ីន​មាន​ការកើនឡើង​នៃ​គ្រោះថ្នាក់​ជំងឺមហារីក​សួត​។​

 
​ ​ក្រុម​កម្មករ​ទាំង​នេះ​ដកដង្ហើម​ចេញ​ចូល​នៃ​ផ្សែង​នេះ​ក្នុង​កម្រិត​ខុសៗ​គ្នា​។ ប៉ុន្តែ​កម្រិត​នៃ​ការដកដង្ហើម​យក​ផ្សែង​ប្រេងម៉ាស៊ូត​របស់​ពួកគេ​ខ្ពស់​ជាង​កម្រិត​ប្រជាជន​ធម្មតា​។​
 
​ ​កម្មករ​ជីក​រ៉ែ​ដែល​ស្រូប​យក​ផ្សែង​ប្រេងម៉ាស៊ូត​ក្នុង​កម្រិត​ខ្ពស់​បំផុត​មាន​អត្រា​ឆាប់​ស្លាប់​ដោយសារ​ជំងឺមហារីក​សួត​ជាង​អ្នក​ស្រូប​យក​ផ្សែង​ប្រេងម៉ាស៊ូត​ទាប​បំផុត​ដល់​ទៅ​បី​ដង​។ ប៉ុន្តែ​ទោះបីជា​កម្មករ​ដែល​ស្រូប​យក​ផ្សែង​នេះ​ក្នុង​កម្រិត​ទាប​បំផុត​ក៏ដោយ​ក៏​មាន​ការកើនឡើង​នៃ​គ្រោះថ្នាក់​ជំងឺមហារីក​សួត​ដល់​ទៅ ៥០​ភាគរយ​ដែរ​។​
 
​ ​ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយថា “​ការ​រក​ឃើញ​របស់​យើង​មិនមែន​មាន​សារសំខាន់​ចំពោះតែ​កម្មករ​ជីក​រ៉ែ​តែប៉ុណ្ណោះ​ទេ វា​ក៏​មាន​សារសំខាន់​ចំពោះ​ប្រជាជន​ដែល​រស់នៅ​ក្នុង​ទីក្រុង​ទូទាំង​ពិភពលោក​ផង​ដែរ​”​។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com