ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ការវះកាត់​មួយចំនួន​លើ​កុមារ​គួរ​មាន​ការ​ស្កេន Staph
10, Mar 2021 , 10:59 pm        
រូបភាព
​ការសិក្សា​ថ្មី​មួយ​បាន​ឱ្យដឹងថា ការពិនិត្យ​និង​ព្យាបាល​បាក់តេរី​ប្រឆាំងនឹង​អង់​ទី​ប៊ី​យូ​ទិច ផ្តល់​សារប្រយោជន៍​ដល់​កុមារ​ដែល​ធ្វើការ​វះកាត់​បើក​បំពង់ខ្យល់​។

 
​ ​ក្រោយ​ពេល​វះកាត់​បើក​បំពង់ខ្យល់ ការឆ្លង​ប្រភេទ​មេរោគ​ម្យ៉ាង​ហៅថា methicillin-resistant Staphylococcus aureus (MRSA) អាច​ជា​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​មួយ ដូច្នេះ​ការវិវត្តន៍​និង​ការ​ការ​ប្រើការ​ស្កេន MRSA និង​រូបមន្ត​ព្យាបាល​មាន​សារសំខាន់​ណាស់​។​
 
​ ​ក្រុម​អ្នកស្រាវជ្រាវ​បាន​វិភាគ​ការវះកាត់​បើក​បំពង់ខ្យល់​ចំនួន ១៩៧​ករណី ដែល​បាន​វះកាត់​លើ​កុមារ​ពី​ខែ​មករា ឆ្នាំ ២០០៧ ដល់​ខែ​មិនា ឆ្នាំ ២០០៩ នៅ​មន្ទីរពេទ្យ​កុមារ Cincinnati​។​
 
​ ​ការសរុប​ទូទៅ​នៃ MRSA ចំពោះ​អ្នកជំងឺ​ទាំងអស់​គឺ ៣២,៥​ភាគរយ ប៉ុន្តែ​មិន​មាន​ការឆ្លង​មេរោគ​ក្រោយពេល​វះកាត់​ដែល​ទាក់ទង​នឹង MRSA ក្នុងចំណោម​អ្នកជំងឺ​ដែល​ប្រើ​អង់​ទី​ប៊ីយ៉ូ​ទិច​មុនពេល កំឡុងពេល និង​ក្រោយពេល​វះកាត់​នោះទេ​។ ការសិក្សា​នេះ​បាន​រកឃើញ​ដូច​ការ​សិក្សា​ពី​មុន​មក​ដែរល​
 
​ ​ការសិក្សា​នេះ​ចេញផ្សាយ​ថ្មីៗ​នេះ​ក្នុង​សារពត៌មាន​ផ្នែក​ការវះកាត់​ក្បាល​និង​ក​។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com