ជាតិ
ពីនេះ ពីនោះ
«វិះ វឹះ ប៊ិះ ជ្រិះ ជ្រលិះ ជ្រិះ ថ្នះ ស៊ឹង និង អង្រៀតនឹង» ជាពាក្យមានន័យតែមួយ
11, Mar 2021 , 7:30 am        
រូបភាព
«វិះ វឹះ ប៊ិះ ជ្រិះ ជ្រលិះ ជ្រិះ ថ្នះ ស៊ឹង និង អង្រៀតនឹង» ជាពាក្យដែលមានន័យតែមួយដូចគ្នា។ ពាក្យទាំងនេះមានន័យថា ហៀបនឹង ជិតនឹង និងស្ទើរនឹង។ ឧទាហរណ៍៖ ចោលវិះនឹងត្រូវខ្ញុំហើយ។ នេះបើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត។



មានពាក្យជាច្រើនទៀតដែលមានន័យដូចគ្នា បើទោះបីពាក្យទាំងនេះសរសេរក្នុងទម្រង់ខុសគ្នាក៏ដោយ។ ពាក្យទាំងនោះមានដូចជា «ថេរ ស្ថិរ ឬ ថិរ» «ជួប ឬ ចួប» «ជៀស ឬ ចៀស» «ទេស្នា ទេសនាទេសន៍ ឬ ទេស»។ល។

ពាក្យខ្លះទៀតសរសេរមានជើង «ខ» និង ជើង «ស» គឺមានន័យដូចគ្នា។ ពាក្យទាំងនោះមានដូចជា «បក្ខ ឬបក្ស» «យក្ខ ឬយក្ស» «អភិរក្ខ ឬ អភិរក្ស» «រួមរក្ខ ឬ រួមរក្ស» «អារក្ខ ឬ អារក្ស» «លក្ខណ៍ ឬ លក្សណ៍» «ទុរ្ភិក្ខ ឬ ទុរ្ភិក្ស» ។ល៕

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com