អត្ថបទពាណិជ្ជកម្ម
បទពិសោធន៍នៃការរស់នៅដ៏ប្រណីតមានតែនៅខុនដូ ស្កាយ វីឡា មួយប៉ុណ្ណោះ!
11, Mar 2021 , 4:59 pm        
រូបភាព
គម្រោង ស្កាយ វីឡា នាំមកនូវពិភពដ៏ស្រស់បំព្រង ជាមួយនឹងទេសភាពទីក្រុងដ៏ស្រស់ត្រ កាល ពីលើលំហអាកាស។ អគារភ្លោះកម្ពស់ ៣៥ជាន់នេះ បានឈរបង្អួតរូបរាងយ៉ាងស្អាតតាមបណ្ដោយមហាវិថីសាធារណរដ្ឋប៉ូឡូញ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ជាប់នឹងពហុកីឡដ្ឋានជាតិអូឡាំពិក។
 
ក្រោមការរចនារបស់ស្ថាបត្យករតៃវ៉ាន់ដ៏ល្បីឈ្មោះ លោក Chu-Yuan Lee ជាអ្នករចនាអគារតៃប៉ិ១០១ នៅទីក្រុងតៃប៉ិ នៃប្រទេសតៃវ៉ាន់ដ៏ល្បី អាចធ្វើឱ្យខុនដូ ស្កាយ វីឡា (Sky Villa) បំបែកកំណត់ត្រា ជាគម្រោងរស់នៅស្ថិតចំកណ្តាល រាជធានីដែល មានភាពទូលាយជាងគេ មានទំហំលំនៅដ្ឋានចន្លោះ ពី ២៧២ ម៉ែត្រការ៉េ ទៅដល់ ៥០៩ ម៉ែត្រការ៉េ។ ស្កាយ វីឡា (Sky Villa)  ជាគម្រោងខុនដូ ដែលមានអគារកម្ពស់ ៣៥ជាន់ចំនួនពីរបញ្ចូលគ្នា មានយូនីតសរុបចំនួន ២៥៦ យូនីត (អគារនីមួយៗមាន ១២៨យូនីត) និងមានចំណតរថយន្តជាន់ក្រោមដីចំនួន ៤ ជាន់។ ជាមួយនឹងសាលទទួលភ្ញៀវ Grand Lobby ដែលមានពិដានកម្ពស់រហូតដល់ ១០ ម៉ែត្រ អមជាមួយនឹងជណ្តើរភ្លោះ នាំឱ្យសាលបដិសណ្ឋារកិច្ចមួយនេះក្លាយជាតំណាង នៃភាពប្រណីតទាំងមូលនៃអគារ។ លំនៅដ្ឋាននីមួយៗ មានបំពាក់ជូននូវគ្រឿងសង្ហារិម និងអំពូលភ្លើងទំនើបៗ ព្រមទាំងអាចគយគន់ទេសភាពភ្លើងពណ៌ នៃទីក្រុងដ៏ស្រស់ត្រកាល។ 
 

 
ខុនដូ ស្កាយ វីឡា (Sky Villa) មានទីតាំងស្ថិតនៅចំកណ្តាល នៃតំបន់ពាណិជ្ជកម្មដែលមានចរាចរណ៍ ដ៏មមាញឹក និងស្ថិតនៅក្បែរតំបន់ទិញទំនិញបឹងកេងកង ដែលជាតំបន់អចលនទ្រព្យឈានមុខគេបំផុតនៅកម្ពុជា។ មជ្ឈមណ្ឌលលក់ទំនិញ និងកន្លែងកម្សាន្តផ្សេងៗទៀត មានដូចជា សណ្ឋាគារ និងកាស៊ីណូ NagaWorld ផ្សារទំនើបដ៏ធំ Olympia City ផ្សារធំថ្មី និងផ្សារធំៗ នៅក្នុងទីក្រុងផ្សេងៗទៀតជាច្រើន។ សាលារៀននៅក្បែរនោះរួមមាន សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យអន្តរជាតិភ្នំពេញ សាលាអន្តរជាតិហារ៉ូដ និងសាលាអន្តរជាតិ លីប៊ើធី។ អ្នកស្នាក់នៅខុនដូ ស្កាយ វីឡា (Sky Villa) នឹងមានភាពងាយស្រួល ក្នុងការធ្វើដំណើរទៅកាន់ផ្លូវធំៗ និងមហាវិថីនានា ក៏ដូចជាប្រព័ន្ធដឹកជញ្ជូនសាធារណៈផងដែរ។
 
ដើម្បីផ្តល់ជូននូវបទពិសោធន៍ដ៏ប្រណីត ខុនដូ ស្កាយ វីឡា (Sky Villa) ផ្តល់ជូននូវបុគ្គលិកផ្តល់សេវាពេញលេញ រួមទាំងសេវាគ្រប់គ្រងរបៀបរស់នៅដូចជា សេវាកក់មធ្យោបាយធ្វើដំណើរ ដំណើរកម្សាន្តក្នុងទីក្រុង សេវាបោកអ៊ុតសម្លៀកបំពាក់ ថែរក្សាលំនៅដ្ឋាន អ្នករត់សំបុត្រ ការដើរទិញម្ហូបអាហារ ការរៀបចំកម្មវិធី សេវាលេខាធិការ និងសេវាច្រើនទៀត។
 

 
ដោយត្រូវបានគេទទួលស្គាល់ថា ជាគម្រោងបែបធម្មជាតិបៃតង នៅចំកណ្តាលក្រុង ផ្ទៃដីក្រៅពីអគារនៅជាន់ផ្ទាល់ដីរបស់ ខុនដូ ស្កាយ វីឡា (Sky Villa) ត្រូវបានរចនាជាសួនច្បារអមជាមួយដើមឈើបៃតង។ មិនតែប៉ុណ្ណោះ នៅតាមយូនីតនីមួយៗ ក៏មានទីធ្លាល្មមគ្រប់គ្រាន់សម្រាប់ធ្វើជាសួនផ្ទាល់ខ្លួនផងដែរ។ ជាន់លំហអាកាសពីរជាន់ មានបំពាក់សម្ភារបរិក្ខារតាមរបៀបរស់នៅទំនើប ជាកន្លែងនៃតំណភ្ជាប់អគារទាំងពីរ យ៉ាងស្រស់ស្អាត។ 
 
នៅកម្ពស់ជាន់ទី៣៤ អ្នកស្នាក់នៅអាចប្រើប្រាស់ សេវាកម្មជាច្រើនមានដូចជា កន្លែងហាត់ប្រាណ បន្ទប់ម៉ាស្សា អាងហែលទឹកលើអាកាស សាលពពក (Cloud Pavilion) និងសួនច្បារលើអាកាស ដែលមានទេសភាពស្រស់ត្រកាល ដែលបង្ហាញពីទេសភាពដ៏អស្ចារ្យ នៃទីក្រុង។ ចំណែកជាន់ទី៣៥ គឺ Sky Villa Club ដែលផ្តល់នូវកន្លែងសម្រាប់អានសៀវភៅ មាន ក្លិប និងភោជនីយដ្ឋាន ដែលមានបម្រើជូននូវអាហារ ដ៏ឈ្ងុយឆ្ងាញ់ព្រមទាំងសាលកម្សាន្តដ៏សម្បូរបែប។ ក្រៅពីនេះ ខុនដូ ស្កាយ វីឡា (Sky Villa) ក៏មានសាលពិធីដ៏ធំមួយទៀតឈ្មោះថា Grand Ballroom ដែលស្ថិតនៅពីជាន់ឡៅតឿដែល លោកអ្នកអាចប្រារព្ធពិធីជួបជុំកម្សាន្ត ផ្សេងៗបានយ៉ាងសប្បាយ។ អាងហែលទឹកដ៏ធំល្វឹងល្វើយមួយនេះ មានទីតាំងស្ថិត នៅជាន់លើបង្អស់នៃស្កាយ វីឡា។ វានឹងផ្ដល់ឱ្យលោកអ្នក នូវអារម្មណ៍ទោរទន់ ជាមួយទេសភាពដ៏ស្រស់ ត្រកាលជុំវិញខ្លួន ស្របពេលលោកអ្នកសម្រាកលម្ហែ ក្បែរអាងហែលទឹកដ៏ប្រណីត មានទឹកថ្លាដូចកញ្ចក់ ដែលលោកអ្នកប្រាកដជា ទទួលបានអារម្មណ៍នៃផ្ទៃមេឃដែលជិតបង្កើយ។ 
 

 
ការការពារផ្នែកសន្តិសុខរបស់ ស្កាយ វីឡា ត្រូវបានត្រួតពិនិត្យដោយក្រុមសន្តិសុខដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ព្រមទាំងជំនួយពីប្រព័ន្ធស៊ីស៊ីធីវី ដែលដំណើរការពេញ ២៤ម៉ោង។ គម្រោងមួយ នេះបានសាងសង់ឡើង ដោយមានចំណតរថយន្តចំនួនបួនជាន់ ដែលផ្តល់នូវការចេញចូលទៅកាន់ គេហដ្ឋានប្រកបដោយសុវត្ថិភាព។ គ្រប់គេហដ្ឋាននីមួយៗ ក៏ត្រូវបានបំពាក់ជាមួយនឹងសោឌីជីថលផងដែរ ដើម្បីបង្កើនសុវត្ថិភាពនៃគេហដ្ឋាន៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 

Tag:
 Online RealEstate
© រក្សាសិទ្ធិដោយ thmeythmey.com