COVID-19
ជាតិ
សុខភាព
រដ្ឋបាល​រាជធានី ត្រៀម​ដី​១០​ហិកតា និង​ឡរ​ចំនួន​៦ សម្រាប់​បូជាសព​ដោយសារ​ជំងឺ​កូ​វីដ​-១៩
11, Mar 2021 , 8:43 pm        
រូបភាព
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ
ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​រៀបចំ​ផ្ទៃដី​ទំហំ​១០​ហិកតា និង​ឡរ​បច្ចេកទេស​ស្តង់ដារ​ចំនួន​៦ សម្រាប់​បូជាសព ដែល​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩(COVID-19)​។ បើតាម​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ទីកន្លែង​បូជាសព​នេះ គឺមាន​ទីតាំងនៅ​ក្នុងស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។​

 
​ចំពោះ​ទីកន្លែង​សម្រាប់​បូជា​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​នេះ លោក ម៉េ​ត មាស​ភក្តី បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នា​យប់​ថ្ងៃទី​១១​មីនា ថា គឺជា​តំបន់​ដាច់ស្រយាល​ពី​ភូមិដ្ឋាន ឬ​ពី​តំបន់​ប្រជាពលរដ្ឋ​រស់នៅ ដើម្បី​ធានា​នូវ​សុវត្ថិភាព​។​
 
​ការរៀបចំ​ទីកន្លែង​សុវត្ថិភាព​សម្រាប់​បូជាសព​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​នេះ  បានធ្វើ​ឡើង បន្ទាប់ពី​មានការ​បញ្ជា​ផ្ទាល់ ពី សម្តេច ហ៊ុន សែន  កាលពី​ថ្ងៃទី​៩​មីនា ឆ្នាំ​២០២១​។ 
 
​មកដល់ពេលនេះ មាន​មនុស្ស​៦៥២​នាក់​បាន​ឆ្លង​កូ​វីដ​-១៩ ពី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដោយ​ក្នុងនោះ មាន​បុរស​វ័យ​៥០​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ នា​ព្រឹក​ថ្ងៃទី​១១​មីនា​នេះ ។ ចំនួន​អ្នក​ឆ្លង​កូ​វីដ​-១៩ ពី​ព្រឹត្តិការណ៍​២០​កុម្ភៈ គឺ​ស្មើ​ប្រមាណ​៥៦​ភាគរយ នៃ​អ្នកជំងឺ​កូ​វីដ​-១៩​សរុប នៅ​កម្ពុជា មាន​ចំនួន​១,១៦៣​នាក់​៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com