អត្ថបទពាណិជ្ជកម្ម
គ្មានអ្នកជំងឺកូវីដ-១៩ ត្រូវបានរកឃើញនៅធនាគារឯកទេសវីងនោះទេ
12, Mar 2021 , 9:40 am        
រូបភាព
កាលពីពេលថ្មីៗនេះ ធនាគារឯកទេសវីង បានសង្កេតឃើញថា មានការចែករំលែកនូវតារាងបញ្ជីទីតាំងមួយចំនួន ដែលត្រូវបានយល់ច្រលំថា មានអ្នកជំងឺកូវីដ-១៩ បានទៅកាន់ទីតាំងទាំងនោះ។ ក្នុងតារាងបញ្ជីទីតាំងនោះ ក៏មានទីតាំងការិយាល័យកណ្តាល នៃធនាគារឯកទេសវីង ក្នុងរាជធានីភ្នំពេញផងដែរ ។ ធនាគារឯកទេសវីង សូមបដិសេដនូវព័ត៌មានខាងលើនេះទាំងស្រុង។

តាមការជូនដំណឹងពីក្រុមការងារ “Stop Covid” ក៏ដូចជាការសង្កេតតាមដានដោយផ្ទាល់ នៅទីតាំងការិយាល័យកណ្តាល នៃធនាគារឯកទេសវីង គឺមានអតិថិជនម្នាក់ បានស្កែន “Stop Covid” QR Code  ហើយទទួលបានសញ្ញាពណ៌លឿង។ អ្នកដែលបានស្កែន “Stop Covid” QR Code ទទួលបានសញ្ញាពណ៌លឿង មិនត្រូវបានអនុញ្ញាតឲ្យចូល ក្នុងបរិវេណរបស់ធនាគារនោះឡើយ។ ដោយអនុវត្តតាម ការណែនាំរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសុខាភិបាល ធនាគារឯកទេសវីង អនុញ្ញាតឲ្យតែអ្នកដែលបានស្កែន “Stop Covid” QR Code ហើយទទួលបានសញ្ញាពណ៌បៃតងប៉ុណ្ណោះ ទើបអនុញ្ញាតឲ្យចូលក្នុងបរិវេណធនាគារ។ 


 
ធនាគារឯកទេសវីង បានអនុវត្តតាមវិធានការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ដោយតម្រូវឱ្យភ្ញៀវគ្រប់រូប ដែលមកធ្វើប្រតិបត្តការ នៅក្នុងធនាគារ ត្រូវរក្សាគម្លាតសុវត្ថិភាព បាញ់អាល់កុលលាងដៃ វាស់សីតុណ្ហភាព និងពាក់ម៉ាស់ជាចាំបាច់។ 
 
ទន្ទឹមនឹងនេះដែរ ធនាគារឯកទេសវីង ក៏សូមឲ្យអតិថិជនទាំងអស់ ដែលមកធ្វើប្រតិបត្តិការហិរញ្ញវត្ថុ មិនថាជានៅការិយាល័យកណ្តាល ឬក៏នៅតាមភ្នាក់ងារវីងនានា នៅទូទាំងប្រទេស ចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ក៏ដូចជារួមគ្នាទប់ស្កាត់ការចម្លងបន្ត ដល់សហគមន៍យើង។
ធនាគារឯកទេសវីង តែងតែសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមការពារការរីករាលដាលនៃជំងឺកូវីដ១៩នេះ៕
 


(អត្ថបទពាណិជ្ជកម្ម) 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com