អត្ថបទពាណិជ្ជកម្ម
លោក ចេន ហ្ស៊ី បរិច្ចាគថវិកា ៣ លានដុល្លារជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩
12, Mar 2021 , 10:44 am        
រូបភាព
ដោយមើលឃើញពីស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង នៃការរាតត្បាតជំងឺកូវីដ-១៩ នៅកម្ពុជា លោក ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប(Prince Holding Group)ដែលតែងតែចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពទំនួលខុសត្រូវសង្គម បានប្រកាសបរិច្ចាគថវិកាចំនួន ៣ លានដុល្លារអាមេរិក ជូនសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីចូលរួមសកម្មភាព ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។


    
ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប តែងតែយកចិត្តទុកដាក់ ចំពោះការវិវឌ្ឍនៃស្ថានការណ៍បង្ការនិងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។ កន្លងមកក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បានផ្តួចផ្តើម សកម្មភាពសប្បុរសធម៌ទ្រង់ទ្រាយធំជាច្រើនលើក ដើម្បីគាំទ្រដល់យុទ្ធនាការ ប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា និងចូលរួមចំណែក ក្នុងការជួយសង្គ្រោះប្រជាជន ដែលរងគ្រោះដោយទឹកជំនន់។
      
ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប ជាសហគ្រាសចម្រុះខ្នាតធំ និងនាំមុខគេនៅកម្ពុជា ដែលមានអាជីវកម្ម គ្របដណ្តប់លើវិស័យជាច្រើន ដូចជាវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ឡូជីស្ទីក បច្ចេកវិទ្យា ភោជនីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត និងវិស័យផ្សេងៗទៀត៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com