ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប្តូរ​ទៅ​ទទួលទាន​ទឹក​ធម្មតា​ឬ​ភេសជ្ជៈ​គ្មានកាឡូរីដើម្បី​សម្រក​ទម្ងន់
12, Mar 2021 , 6:59 pm        
រូបភាព
ការស្រាវជ្រាវ​ថ្មី​មួយ​បាន​ឱ្យដឹងថា អ្នក​ដែល​ទទួលទាន​ទឹក​ធម្មតា​ឬ​ភេសជ្ជៈ​សម្រក​ទម្ងន់​ជំនួស​ការ​ទទួលទាន​ភេសជ្ជៈ​មាន​កាឡូរី​ច្រើន​អាច​សម្រក​ទម្ងន់​បាន​ពី ១,៨១ ទៅ ២,២៧​គីឡូក្រាម​ក្នុង​រយៈពេល​កន្លះ​ឆ្នាំ​។​

 
​ ​ការសិក្សា​បាន​មើល​លើ​អ្នក​លើស​ទម្ងន់​ឬ​ធាត់​ខ្លាំង​ចំនួន ៣១៨​នាក់ ដោយ​ចែកចេញជា​បី​ក្រុម​៖ អ្នក​ទទួល​ទាន​ភេសជ្ជៈ​កាឡូរី​ខ្ពស់​ប្តូរ​ទៅ​ទទួលទាន​ទឹក​ធម្មតា អ្នក​ប្តូរ​ទៅ​ទទួលទាន​ភេសជ្ជៈ​សម្រក​ទម្ងន់ និង​អ្នក​ដែល​ណែនាំ​ឱ្យ​ផ្លាស់ប្តូរ​ការ​ទទួលទាន​ភេសជ្ជៈ​ប៉ុន្តែ​បាន​ផ្តល់​ពត៌មាន​ទូទៅ​ពី​ជម្រើស​ល្អ​ចំពោះ​សុខភាព​ដែល​អាច​ជួយ​ឱ្យ​គេ​ឱ្យ​ស្រក​ទម្ងន់​។​
 
​ ​ក្នុង​រយៈពេល​នៃ​ការសិក្សា ៦​ខែ ក្រុម​ទាំង​បី​មានការ​សម្រក​ទម្ងន់​និង​ទំហំ​ចង្កេះ​បាន​បន្តិច​។ ប៉ុន្តែ​អ្នក​ដែល​ប្តូរ​ទៅ​ទទួលទាន​ភេសជ្ជៈ​គ្មាន​កាឡូរី​អាច​សម្រក​ទម្ងន់​បាន​ច្រើន​ជាង​ក្រុម​ទី​បី​ដែល​ស្រ​កបាន​យ៉ាងតិច ៥​ភាគរយ ដល់​ទៅ​ពីរដង​។​
 
​ ​បន្ថែម​ពីលើ​នេះ​ទៀត ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​ថា​អ្នក​ដែល​ទទួល​ទាន​ទឹក​ភាគច្រើន មាន​ការធ្លាក់​ចុះ​កម្រិត​គ្លុយកូស​និង​មាន​កម្រិត​ជាតិ​ទឹក​ល្អ​ជាង​អ្នក​នៅ​ក្រុម​ទី​បី​។​
 
​ ​ភាគរយ​នៃ​ទម្ងន់​ដែល​ស្រក​និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​មាន​សារសំខាន់​ព្រោះ​វា​ទាក់ទង​ទៅ​នឹង​ការវិវត្តន៍​នៃ​កត្តា​គ្រោះថ្នាក់​ចំពោះ​ជំងឺ​រ៉ាំរ៉ៃ​ដែល​ទាក់ទង​នឹង​ភាពធាត់​ខ្លាំង​។​
 
​ ​អ្នកស្រាវជ្រាវ ដេ​បូរ៉ា តេត (Deborah Tate) និយាយថា “​ការផ្លាស់ប្តូរ​ទៅ​ទទួលទាន​ភេសជ្ជៈ​គ្មាន​កាឡូរី មិន​ថា​ជា​ទឹក​ធម្មតា ភេសជ្ជៈ​សម្រក​ទម្ងន់ ឬ​អ្វី​ផ្សេង​ទៀត​នោះទេ អាច​ជា​ការផ្លាស់ប្តូរ​ច្បាស់លាស់​និង​សាមញ្ញ​សម្រាប់​អ្នក​ដែល​ចង់​សម្រក​ទម្ងន់​ឬ​ថែរក្សា​ទម្ងន់​។ ប្រសិនបើ​វា​ត្រូវបាន​ធ្វើឡើង​ក្នុង​លក្ខណៈ​ធំ វា​អាច​កាត់បន្ថយ​ការកើនឡើង​នៃ​បញ្ហា​សុខភាព​សាធារណៈ​នៃ​ការ​ធាត់​ពេក​”​។​
 
​ ​ទម្ងន់​ដែល​ស្រក​ក្នុងចំណោម​អ្នកចូលរួម​ក្នុង​ការសិក្សា​តិច​ជាង​ទម្ងន់​ដែល​សម្រក​ក្នុង​កម្មវិធី​សម្រក​ទម្ងន់​តាម​គ្លីនិក​។ ប៉ុន្តែ​ការ​ឱ្យ​ពួក​គេ​ផ្លាស់ប្តូរ​តែ​ផ្នែក​មួយ​នៃ​របប​អាហារ គឺ​ងាយស្រួល​និង​មាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព​ចំពោះ​សុខភាព​របស់​ពួកគេ​។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com