ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​វិធី​យក​ទឹកកាម​បុរស​ទៅ​ពិនិត្យ​ ពេល​មាន​បញ្ហា​គ្មាន​កូន​
13, Mar 2021 , 6:59 am        
រូបភាព
នៅ​ពេល​ដែល​ប្តី​ប្រ​ព​ន្ឋ​មិន​មានកូន​ ពួក​គេ​ច្រើន​គិត​ ថា​បញ្ហា​ នេះ​បណ្តាល​មក​ពី​ស្ត្រី​ច្រើន​ជាង​ហើយ​ក៏​អោយ​គ្រូពេទ្យ​ពិនិត្យ​តែ​ប្រ​ព​ន្ឋ​។​វា​មិន​ដូច្នេះ​ទេ​ បញ្ហា​នេះ​ក៏​អាច​បណ្តាល​ មក​ពី​បុរស​ ផង​ដែរ​។​ដូច្នេះ​ពេល​បញ្ហា​នេះ​កើតឡើង​ការ​ចាប់ផ្តើម​ពិនិត្យ​ទាំង​ពីរ​នាក់​គួរតែ​ធ្វើ​។​



ការ​សិក្សា​ស្រាវជ្រាវ​បង្ហាញ​ថា​ចាប់តាំងពី​សតវត្សរ៍​ទី​២០​មក​មេជី​វិត​ឈ្មោល​របស់​បុរស​បាន​ធ្លាក់​ចុះ​ដោយសារ​តែ​កត្តាបរិស្ថាន​ដូច​ជា​មាន​ជាតិ​អឺ​ស្ត្រូ​ហ្សែ​ន​ច្រើន​នៅ​ក្នុង​អាហារ​និង​មាន​ជាតិ​គីមី​ដែល​ប្រើ​នៅ​ក្នុង​ឧស្សាហកម្ម​ប៉ា​ស្ទិ​ច​ដែល​បាន​ចូល​ទៅ​ក្នុង​ខ្សែ​សង្វា​ក់​ផលិត​អាហារ​។​
 
បើសិនជា​យើង​ត្រូវ​តែ​យក​ទឹកកាម​ទៅ​ពិនិត្យ​នោះ​ចូរ​យើង​អនុវត្តន៍​តាម​ការ​ណែនាំ​ដោយ​ប្រុង​ប្រយ័ត្ន​ដើម្បី​អោយ​ល​ទ្ឋ​ផល​សុ​ក្រិ​ត្យ​និង​ដើម្បី​ចៀសវាង​កុំអោយ​ពិបាកធ្វើ​ម្តងទៀត​។​
 
១.​ការ​យក​ទឹកកាម​:​បុរស​ត្រូវ​តែ​អត់​បាន​បញ្ចេញ​ទឹកកាម​រយ​:​ពេល​បី​ថ្ងៃមុន​ពេល​ដែល​ការ​យក​ទឹកកាម​ដើម្បី​ពិនិត្យ​តាម​រយ​:​ការ​សម្រេច​កាម​ដោយ​ប្រើ​ដៃ​ដាក់​នៅ​ក្នុង​ដប​ប្ល៉ា​ស្ទិ​ក​តូច​មួយ​ដែល​មាន​សរសេរ​ឈ្មោះ​ ថ្ងៃ​និង​ពេលវេលា​។​ទឹកកាម​នោះ​ត្រូវ​ការពារ​មិន​អោយ​ត្រូវ​កំ​ដៅ​ខ្លាំង​ហើយ​ត្រូវ​យក​ទៅ​មន្ទីរពិសោធន៍​។​
 
ចំណែក​មន្ទីរពិសោធន៍​នឹង​គិត​ថា​ទឹក​នោះ​ល្អ​បើ​វា​នឹង​មាន​លក្ខណ​:​ដូច​តទៅ​នេះ​:
-​បរិមាណ​ពី​កន្លះ​ទៅ​មួយ​ស្លាបព្រា​កាហ្វេ​
-​ចំនួន​មេជី​វិត​ឈ្មោល​ជាង​២០​លាន​ក្នុង​ទឹកកាម​១​មី​លី​លី​ត្រ​
-​ភាព​មាន​ចលនា​មាន​មេជី​វិត​ឈ្មោល​ជាង​ ពាក់កណ្តាល​ មាន​ ចលនា​
-​ធម្ម​តាម​មេជី​វិត​ឈ្មោល​យ៉ាង​ហោច​ណាស់​ជាង​មួយ​ ភាគ​បី​ មាន​សភាព​ធម្មតា​។​
-​កោសិកា​ឈាមស​មាន​តិច​ជាង​១​លាន​ក្នុង​ទឹកកាម​១​មី​លី​លី​ត្
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com