អត្ថបទពាណិជ្ជកម្ម
ខ្មែរ ប៊ែវើរីជីស ចំណាយជាង ១៥ម៉ឺនដុល្លារ ចូលរួមផ្សព្វផ្សាយសារអប់រំទប់ស្កាត់ជំងឺកូវីដ-១៩ ទូទាំងប្រទេស
14, Mar 2021 , 10:46 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្ដូរផ្ទាំងប៉ាណូជាច្រើនកន្លែងទូទាំងប្រទេស និងការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល អំពីការផ្សាយពាណិជ្ជកម្មផលិតផលរបស់ក្រុមហ៊ុន ទៅជាការផ្សាយសារអប់រំ «វិធានការ៖ ៣ការពារ ៣កុំ» ដោយចំណាយថវិកាជាង ១៥០,០០០ ដុល្លារអាមេរិក ដើម្បីចូលរួមផ្ញើសារអប់រំ ស្ដីពីវិធានការបង្ការការឆ្លងជំងឺកូវីដ-១៩។
 
លោកស្រី គង់ កុសល នាយិការទីផ្សារ ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែត្រៀមខ្លួនជានិច្ច ក្នុងការចូលរួមបរិច្ចាគត្រឡប់ទៅសង្គមវិញ។ ការសម្រេចប្ដូរផ្ទាំងប៉ាណូ និងការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលភ្លាមៗនេះ គឺបង្ហាញពីការសហការ និងការទទួលខុសត្រូវរួមគ្នា ដើម្បីជំរុញការយល់ដឹង និងបន្តការអនុវត្តយ៉ាងយកចិត្តទុកដាក់ អំពីវិធានការការពារខ្លួនពីជំងឺកូវីដ-១៩»។ 
 
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្រោមយុទ្ធនាការ ទឹកចិត្តកម្ពុជា ក៏កំពុងបរិច្ចាគទឹកបរិសុទ្ធកម្ពុជា ទៅមណ្ឌលធ្វើចត្តាឡីស័ក មន្ទីរពេទ្យចាក់វ៉ាក់សាំងបង្ការកូវីដ ហើយកន្លែងនីមួយៗ គឺផ្តល់ជូនទឹកបរិសុទ្ធកម្ពុជា ចំនួន ១០០ កេសផងដែរ៕










 
**ខ្ញុំជឿជាក់ថា រួមគ្នា យើងអាចធ្វើបាន!
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com