អត្ថបទពាណិជ្ជកម្ម
អេ អឹម ខេ កាន់តែបន្តលើកទឹកចិត្តអ្នកប្រើប្រាស់កម្មវិធីធនាគារចល័ត អេ អឹម ខេ តាមរយៈការផ្តល់រង្វាន់លើកទឹកចិត្តដ៏អស្ចារ្យ ខណៈពេលជំងឺកូវីដ១៩កំពុងបន្តឆ្លងចូលសហគន៍...!!!
14, Mar 2021 , 3:51 pm        
រូបភាព
ដោយ: ថ្មីៗ
សម្រាប់ឆ្នាំ ២០២១ នេះ អេ អឹម ខេ បាននាំយកមកនូវកម្មវិធីដ៏ពិសេស ដើម្បីលើកទឹកចិត្តអតិថិជនរបស់ខ្លួន  រួមជាមួយនឹងរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ស្របពេលដែលជំងឺកូវីដ-១៩ កំពុងបន្តឆ្លងចូលសហគន៍។ ដើម្បីជាការលើកទឹកចិត្ត ជូនដល់ប្រជាជនកម្ពុជា ក៏ដូចជាអតិថិជន ដែលប្រើប្រាស់ប្រព័ន្ធធនាគារចល័ត របស់ អេ អឹម ខេ ក្នុងការទិញទំនិញ វេរលុយ ឬទូទាត់វិក្កយបត្រផ្សេងៗ។
 
ក្នុងការប្រើប្រាស់ ប្រព័ន្ធធនាគារចល័ត របស់ អេ អឹម ខេ នេះដែរ អតិថិជនទាំងអស់នឹងទទួលបានភាពងាយស្រួយ ចំណេញពេលវេលា ដោយមិនចាំបាច់ទៅដល់ទីតាំងផ្ទាល់ក៏បាន ឬដោយមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់សុទ្ធ ដែលជាការចូលរួមមួយដ៏ល្អជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នៃជំងឺកូវីដ-១៩ ផងដែរ។ ទាំងនេះគឺជាការគិតគូរយ៉ាងម៉ត់ចត់របស់ អេ អឹម ខេ ដើម្បីធានានូវសុវត្ថិភាព និងភាពងាយស្រួលរហ័សទាន់ចិត្ត ជូនដល់អតិថិជនរបស់ខ្លួន។ 

ដើម្បីកាន់តែជ្រាបច្បាស់អំពីកម្មវិធីដ៏ពិសេស និងសេវាកម្មធនាគារ ចល័ត របស់ អេ អឹម ខេ សូមលោកអ្នកនាង ទស្សនាកិច្ចសម្ភាសរវាងសារព័ត៌មានថ្មីៗ និងលោក ហេង រមណី នាយកប្រតិបត្តិប្រាក់សន្សំ និងសេវាកម្ម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដូចតទៅ៖
 

© រក្សាសិទ្ធិដោយ thmeythmey.com