ទំហំនៃជំងឺមហារីកបានកើនឡើងក្រោយអស់រដូវ ហើយអ្នកស្រាវជ្រាវបាននិយាយថា ស្ត្រីខ្ពស់អាចប្រឈមមុខខ្ពស់នឹងឪកាសក្នុងការវិវត្តទៅជាដុំសាច់កាយជាងអ្នកដែលមានកម្ពស់ទាប។
ការស្រាវជ្រាវថ្មីបានបង្ហាញថា រាល់កម្ពស់ដែលឡើងបានលើសពី ១០,១៦សង់ទីម៉ែត្រ, ស្ត្រីវ័យចំណាស់បានប្រឈមមុខលើសហានិភ័យលើសពី១៣%ចំពោះជំងឺមហារីក១៩ប្រភេទ។
វេជ្ជបណ្ឌិត ថូម៉ាស រ៉ូហាន (Thomas Rohan) ដែលមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ Albert Einstein បាននិយាយថា នៅចំនុចនេះ មានការស្រាវជ្រាវគ្រប់គ្រាន់ដែលបានចង្អុលបង្ហាញក្នុងទិសដៅដូចគ្នាចំពោះយើងដែលក្នុងចំនោមស្ត្រីទាំងនោះ មានការកើនឡើងហានិភ័យនៃជំងឺមហារីកជាមួយនឹងការកើនឡើងកម្ពស់។
រ៉ូហានបាននិយាយថា ទោះបីជាវាជាការអង្កេតមួយដ៏គួរអោយចាប់អារម្មណ៍, ប៉ុន្តែយើងមិនដឹងច្បាស់ពីការពន្យល់នោះទេ។
ចំពោះការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Cancer Epidemiology, Biomarkers & Prevention, អ្នកស្រាវជ្រាវបានមើលទៅលើស្ត្រីជិត ១៤៥.០០០នាក់ដែលមានអាយុចន្លោះពី៥០ឆ្នាំ ទៅ៧០ឆ្នាំ។
អ្នកស្រាវជ្រាវបានសំដៅទៅលើស្ត្រីក្រោយអស់រដូវជិត២១.០០០នាក់ដែលបានវិវត្តយ៉ាងហោចណាស់ទៅជាជំងឺមហារីកមួយអំឡុងពេល១២ឆ្នាំនៃការតាមដាន។
ក្រោយពីបានមើលទៅលើអាយុ, ការផឹកស្រា និងការជក់បារី, ប្រវតិ្តនៃការសិក្សា, ទម្ងន់ និងសន្ទស្សន៍នៃទម្ងន់ខ្លួន និងការប្រើប្រាស់ថ្នាំអរម៉ូនរបស់អ្នក, អ្នកស្រាវជ្រាវបានសរុបថា កម្ពស់ខ្ពស់ហាក់ដូចជាត្រូវបានផ្សារភ្ជាប់យ៉ាងពេញទីទៅនឹងការកើនឡើងហានិភ័យនៃជំងឺមហារីក។
អ្នកស្រាវជ្រាវបាននិយាយថា ហានិភ័យនៃជំងឺមហារីកសុដន់, ស្បូន, តម្រងនោម, ក្រពេញអូវែ, រន្ធគូថ និងក្រពេញទីរ៉ូអ៊ីតត្រូវបានពាក់ព័ន្ធនឹងកម្ពស់។ ជាពិសេស, ជាមួយនឹងការកើនឡើងកម្ពស់១០សង់ទីម៉ែត្រ, ឪកាសនៃការវិវត្តទៅជាជំងឺមហារីកសុដន់, ក្រពេញអូវែ, ស្បូន ឬជំងឺមហារីកពោះវៀននោះគឺមានពី១៣% ទៅ១៧%។ ហើយហានិភ័យនៃជំងឺមហារីកតម្រងនោម, រន្ធគូ, ក្រពេញទីរ៉ូអ៊ីត និងជំងឺមហារីកឈាមគឺចន្លោះពី២៣% ទៅ២៩%។ រ៉ូហានបាននិយាយថា របៀបនៃការស្រាវជ្រាវទាក់ទងនឹងហានិភ័យ និងកម្ពស់អាចដើរតួរសម្រាប់ការតាមដានជំងឺមហារីក និងការធ្វើអន្តរាគមន៍នានា។
ការពន្យល់ដ៏សមហេតុផលមួយចំពោះការស្រាវជ្រាវទាំងនោះគឺថា ការប៉ះពាល់នឹងការលូតលាស់ឆាប់រហ័សពេកដែលជះឥទ្ធិពលលើកម្ពស់របស់មនុស្សពេញវ័យក៏ជាហានិភ័យនៃជំងឺមហារីក។ អហាររបស់កុមារក៏ជះឥទ្ធិពលលើកម្ពស់របស់មនុស្សពេញវ័យផងដែរ៕