អត្ថបទពាណិជ្ជកម្ម
Oneplus វិនិយោគ ១៥០លានដុល្លារ ដើម្បីបង្ហាញកាមេរ៉ាទូរសព្ទនាពេលអនាគត
16, Mar 2021 , 4:19 pm        
រូបភាព
បន្ទាប់ពីទទួលបានមតិជាច្រើន ពីអ្នកប្រើប្រាស់ក្រោយក្រុមហ៊ុនបានបញ្ជេញ Oneplus 8 pro ពេលនេះ ក្រុមហ៊ុន Oneplus បានវិនិយោគលុយរហូតដល់ទៅ ១៥០លានដុល្លារ ទៅការមេរ៉ាទូរសព្ទ នាពេលអនាគត របស់ OnePlus9Series ដែលត្រៀមបញ្ចេញ នាពេលឆាប់ៗនេះ។

បើតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ OnePlus ការសហការគ្នាជាមួយ Hasselblad ក្នុងការផលិតកាមេរ៉ាទូរសព្ទដ៏អស្ចារ្យ OnePlus9Series។ ក្នុងនោះ Oneplus ក៏បានបង្ហាញពីកិច្ចសហការ ជាមួយនឹងក្រុមហ៊ុន Sony ក្នុងការផលិតកាមេរ៉ា ដែលថតវីដេអូបានរហូតដល់ទៅ 4k កម្រិតរហូតដល់ 120Fps។ 
 
ស្ព័តពាណិជ្ជកម្មរបស់ Oneplus បានបង្ហោះនៅផេកផ្លូវការរបស់ខ្លួន ឃើញថាបានបង្ហាញពីព្រះច័ន្ទដែលបញ្ជាក់ថា កាមេរ៉ាស៊េរីថ្មី ដែលក្រុមហ៊ុនបានវិនិយោគ ១៥០លានដុល្លារ អាចថតដល់ព្រះច័ន្ទ។ 
 
គួររំលឹកថា OnePlus9Series នឹងសម្ពោធជាផ្លូវការ នៅថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២១ ខាងមុខនេះ៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com