ជាតិ
សង្គមជាតិ
ស្រី្តម្នាក់ត្រូវបានឃុំខ្លួន ក្រោយបង្ហោះសារថា ការចាក់វ៉ាក់សាំងកូវីដ-១៩ចិន ធ្វើឲ្យស្លាប់
17, Mar 2021 , 11:29 pm        
រូបភាព
ស្រី្តម្នាក់ដែលត្រូវបានឃុំខ្លួន(រូបកណ្ដាល)។ រូបពីបណ្ដាញសង្គមហ្វេសប៊ុក)
ស្រី្តម្នាក់ដែលត្រូវបានឃុំខ្លួន(រូបកណ្ដាល)។ រូបពីបណ្ដាញសង្គមហ្វេសប៊ុក)
ភ្នំពេញ៖ ស្រី្តម្នាក់ត្រូវបានឃុំខ្លួន ក្រោយបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកថា ការចាក់វ៉ាក់សាំងកូវីដ-១៩ចិន គឺធ្វើឲ្យស្លាប់ និងពិការដៃ ពិការជើង។ ការសម្រេចឃុំខ្លួននេះ ធ្វើឡើយតាមដីកាបង្គាប់របស់លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។


កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនស្រី្តម្នាក់ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ គឹមសាន អូក្រា ដោយបានសរសេរបង្ហោះថា៖ «អ្នកទទួលវ៉ាក់សាំងការពារកូវីដ១៩ របស់ចិន គឺធ្វើឱ្យមានអាការៈពិការដៃ ពិការជើង ក្តៅ និងស្លាប់»។ ក្រោយពីបង្ហោះបែបនេះ កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាបានចុះទៅឃាត់ខ្លួនកាលពីថ្ងៃទី១៤មីនា ហើយត្រូវចោទពីបទ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
 
លុះដល់ថ្ងៃទី១៦មីនានេះ ដីកាបង្គាប់ឲ្យឃុំខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញរបស់លោក វ៉ាន់ សែនវិសុទ្ធ បានបង្គាប់ឲ្យ សមត្ថកិច្ចនាំស្រី្តរូបនោះ ទៅឲ្យប្រធានមណ្ឌលអប់រំកែប្រែទី២(ម២) ដើម្បីអនុវត្តទោសតាមច្បាប់។ 
 
សូមជម្រាបថា កាលពីចុងខែកុម្ភៈឆ្នាំ២០២១នេះ ជនជាតិចិនម្នាក់ជានាយកសារព័ត៌មាន Angkor Today ត្រូវបានបណ្ដេញពីកម្ពុជា ហើយដកអាជ្ញាប័ណ្ណ ដោយសារចេញផ្សាយព័ត៌មានពាក់ព័ន្ធនឹងវ៉ាក់សាំងកូវីដ-១៩។ សារព័ត៌មាននោះបានចុះផ្សាយជាភាសាចិនថា «កម្ពុជាបានយកវ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិនមកលក់ក្នុងតម្លៃថ្លៃ»៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com