កីឡាអន្តរជាតិ
អន្តរជាតិ
Europa League៖ Arsenal, Man Utd ទៅវគ្គ៨ក្រុមចុងក្រោយ តែ Spurs ហាលអាវ
19, Mar 2021 , 6:09 am        
រូបភាព
ប្រភពរូបថត៖ Europa League
ប្រភពរូបថត៖ Europa League
ក្រោយលទ្ធផលប្រកួតទាំងពីរជើង Europa League រកឃើញ៨ក្រុមចុងក្រោយសម្រាប់ការប្រកួតវគ្គបន្តដែលក្នុងនោះមាន Arsenal, Manchester United, Dinamo Zagreb, Granada, Slavia Prague, Villarreal និង Ajax។



ជំនួបនៅកីឡដ្ឋាន Emirates របស់ខ្លួន Arsenal បានចាញ់ Olympiacos ១-០ ដែលជាការស៊ុតបាល់បញ្ចូលទីរបស់ Youssef El Arabi ប៉ុន្តែទុននឹងជ័យជម្នះ ៣-១ កាលពីជើងទីមួយ បាននាំឲ្យកាំភ្លើងឈានទៅវគ្គ៨ក្រុមចុងក្រោយ ជាមួយនឹងលទ្ធផលសរុប ៣-២។

នៅទឹកដី San Siro ឯណោះវិញ Paul Pogba បានស៊ុតបាល់បញ្ចូលទីមួយគ្រាប់នៅដើមតង់ទីពីរ ក្នុងជ័យជម្នះ ១-០ លើម្ចាស់ផ្ទះ AC Milan ដើម្បីនាំឲ្យបិសាចក្រហម Manchester United ឈានទៅកាន់វគ្គបន្តជាមួយនឹងលទ្ធផលសរុប ២-១ ក្រោយស្មើ ១-១ នៅជើងទីមួយ។

រីឯរឿងដ៏ខកចិត្ត បានកើតឡើងចំពោះក្រុមមាន់ខ្នាយមាស Tottenham Hotspur។ ពួកគេមានប្រៀបដល់ទី ២-០ កាលពីជើងទីមួយ តែក្នុងជំនួបនៅកីឡដ្ឋាន Stadion Maskimir វិញ ក្រុមម្ចាស់ផ្ទះ Dinamo Zagreb បានវាយបកវិញ ៣-0 ដែលសម្រេចបានដោយ Mislav Orsic ទាំងបីគ្រាប់ ដោយ២គ្រាប់ក្នុងតង់ទីពីរ និង១គ្រាប់ទៀតក្នុងនាទី១០៦។

ចំណែកលទ្ធផលសរុបទាំងពីរជើងផ្សេងទៀត Granada ឈ្នះ Molde ៣-២ [២-០ ១-២], Roma ទម្លាក់ Shakhtar Donetsk ៥-១ [៣-0 ២-១], Slavia Prague ធ្វើឲ្យ Rangers ខកចិត្តក្នុងលទ្ធផល ៣-១ [១-១ ២-០], Villarreal ស៊ី Dynamo Kyiv ៤-០ [២-0 ២-០] និង Ajax បំបាក់ Young Boys ៥-០ [៣-០ ២-០]៕


© រក្សាសិទ្ធិដោយ thmeythmey.com