ជាតិ
វីដេអូ
លោក ជូវ ប្រុណ បន្តថែបរិស្ថាន «ទឹកធ្លាក់ហោង» ឱ្យនៅស្រស់ស្អាត ទោះជាស្ងាត់ទេសចរ
19, Mar 2021 , 11:29 pm        
រូបភាព
ដោយ៖ ជី ចំរ៉ុង

ត្បូងឃ្មុំ៖  «ទឹកធ្លាក់ហោង» ជារមណីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្រ្ត នៅឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ រមណីយដ្ឋាននេះ មានរូងភ្នំរាប់សិបម៉ែត្រ និងទឹកធ្លាក់កម្ពស់ប្រមាណ៨ម៉ែត្រ ដែលហ៊ុមព័ទ្ធដោយទេសភាពព្រៃឈើយ៉ាងស្រស់បំព្រង។ លោក ជូវ ប្រុណ អ្នកថែអាស្រមហោង បានឱ្យដឹងថា ទឹកធ្លាក់ហោង នេះ មានភ្ញៀវទេសចរទៅលេងហូរហែ ប៉ុន្តែជំងឺកូវីដ-១៩ ធ្វើឱ្យរមណីយដ្ឋានធម្មជាតិប្រវត្តិសាស្រ្តមួយនេះ មិនសូវមានភ្ញៀវមកកម្សាន្តឡើយ។



ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 

 
ដ្បិតថាមិនសូវមានទេសចរទៅកម្សាន្តដូចមុន តែលោក ជូវ ប្រុណ នៅបន្តថែរក្សារមណីយដ្ឋាននេះ ដោយសម្អាតបរិស្ថានជុំវិញរមណីយដ្ឋាន ដើម្បីទទួលភ្ញៀវទេសចរ។ ជាមួយគ្នានេះ លោកក៏បានសំណូមពរដល់ភ្ញៀវទេសចរឱ្យជួយថែរក្សាបរិស្ថាន ហើយសូមកុំបោះចោលសំរាមផ្ដេសផ្ដាស ។ អ្នកថែរក្សាទឹកធ្លាក់នេះ រៀបរាប់ដូច្នេះថា៖ «ខ្ញុំផ្ដែផ្ដាំអ្នកផឹកស៊ីខាងលើ ឱ្យជួយសម្អាតប្រអប់មី ប្រអប់បាយកុំឱ្យបោះចោលផ្ដេសផ្ដាស។ ខ្ញុំថែខាងក្រោមយ៉ាប់ណាស់។ ខ្ញុំថែរាល់ថ្ងៃនេះ ហើយខ្ញុំចង់ឱ្យតែល្អ »។  
  


ទន្ទឹមនឹងនេះ លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានប្រាប់សារព័ត៌មានថ្មីៗ២៥ កាលពីដើមខែមីនាថា  រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងរៀបចំរៀបរមណីយដ្ឋានទឹកធ្លាក់ហោង ឱ្យក្លាយជារមណីយដ្ឋានគំរូមួយនៅខេត្តត្បូងឃ្មុំ ខណៈរដ្ឋបាលខេត្ត កំពុងរៀបចំបង្កើតគណៈកម្មការដើម្បី អភិវឌ្ឍន៍រមណីយដ្ឋាន ទឹកធ្លាក់ហោង បន្ថែមទៀត៕
 

Tag:
 រមណីយដ្ឋាន
  ទឹកធ្លាក់ហោង
  ត្បួងឃ្មុំ
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com