កីឡាអន្តរជាតិ
អន្តរជាតិ
ចាប់ឆ្នោត UCL៖ ជើងឯក Bayern ប៉ះ PSG, Liverpool ប៉ះ Real, Man City ប៉ះ Dortmund, Chelsea ជួប Porto
20, Mar 2021 , 9:56 am        
រូបភាព
ដោយ: ថ្មីៗ
សម្រាប់លទ្ធផលនៃការចាប់ឆ្នោតវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Champions League កាលពីល្ងាចថ្ងៃទី១៩ ខែមីនា Liverpool ត្រូវតទល់ជាមួយ Real Madrid, Manchester City ប៉ះ Borussia Dortmund ខណៈ Chelsea ត្រូវប្រជែងជាមួយ Porto ស្របពេលដែលម្ចាស់ការពារតំណែងជើងឯក Bayern Munich ជួប Paris St-Germain សារជាថ្មី ក្រោយពីពួកគេបានយកឈ្នះនៅវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំមុន។

 
ជំនួបជើងទីមួយនៃវគ្គមួយភាគបួនផ្តាច់ព្រ័ត្រ Champions League នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ និងទី៧ ខែមេសា ខណៈជើងទីពីរ ដំណើរការនៅថ្ងៃទី១៣ និងទី១៤ ខែមេសា។
 
សម្រាប់វគ្គផ្តាច់ព្រ័ត្រ Real Madrid ឬ Liverpool ត្រូវជួប Porto ឬ Chelsea ខណៈ Manchester City ឬ Dortmund នឹងត្រូវប៉ះ Bayern Munich ឬ PSG ក្នុងដំណើរទៅកាន់វគ្គផ្តាច់ព្រ័ត្របន្តទៀតនៅទីក្រុង Istanbul ប្រទេសតួកគី៕
 

© រក្សាសិទ្ធិដោយ thmeythmey.com