អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនស្រាបៀរ កម្ពុជា ខេមប៊្រូវ បានពានរង្វាន់ «កន្លែងធ្វើការងារដ៏ល្អបំផុតនៅអាស៊ីសម្រាប់ឆ្នាំ២០២០» ក្នុងចំណោម៥៣ក្រុមហ៊ុនដែលបានដាក់ពាក្យស្នើ
22, Mar 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ក្រុមហ៊ុនស្រាបៀរ កម្ពុជា ខេមប្រ៊ូវ បានទទួលពានរង្វាន់ជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនជាច្រើនផ្សេងទៀតថាជា «កន្លែងធ្វើការងារដ៏ល្អបំផុតនៅអាស៊ី សម្រាប់ឆ្នាំ២០២០» ដែលបានប្រគល់ដោយស្ថាប័នធនធានមនុស្សប្រចាំតំបន់អាស៊ី ។ ស្ថាប័នធនធានមនុស្សប្រចាំតំបន់អាស៊ី គឺជាស្ថាប័នមួយ ដែលបានទទួលស្គាល់ច្រើនបំផុតពីអ្នកជំនាញផ្នែកធនធានមនុស្សកំរិតខ្ពស់ ដែលមានអ្នកចូលរួមជាជំនាញការផ្នែកធនធានមនុស្សកំរិតកំពូល ចំនួនជាង ៦០០០០ នាក់ ពីគ្រប់ទីកន្លែងក្នុងតំបន់អាស៊ីអាគ្នេយ៍។
 
ក្នុងប្រទេសកម្ពុជា មានក្រុមហ៊ុនចំនួន ៥៣ ដែលបានដាក់ពាក្យស្នើសុំយកពានរង្វាន់នេះ ក៏ប៉ុន្តែមានតែ១៨ ក្រុមហ៊ុនប៉ុណ្ណោះត្រូវបានជ្រើសរើសថាជា កន្លែងធ្វើការងារល្អបំផុតនៅអាស៊ីដោយរួមបញ្ចូលទាំងក្រុមហ៊ុនស្រាបៀរ កម្ពុជា ខេមប្រ៊ូវ ផងដែរ ។
 
ចំពោះពានរង្វាន់ «កន្លែងធ្វើការងារល្អបំផុតក្នុងតំបន់អាស៊ី» បានទទួលស្គាល់និយោជក ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតអោយមានកន្លែងធ្វើការងារដ៏អស្ចារ្យ ហើយក៏បានលើកកម្ពស់ការចូលរួមរបស់និយោជិតអោយបានកាន់តែច្រើនឡើងផងដែរ។ ក្រុមហ៊ុនទាំងអស់ត្រូវបានធ្វើការវាយតំលៃដោយអនាមិក តាមរយៈប្រព័ន្ធវាយតំលៃនៃការចូលរួមសរុប ដែលបានមកពីការសាកសួទៅកាន់បុគ្គលិកគ្រប់កម្រិតដែរមានចំនួន ៣០នាក់ ។ 
 
ជាកិត្តិយសជាទីបំផុត ដែលក្រុមហ៊ុនយើងត្រូវបានទទួលស្គាល់ថា ជាកន្លែងធ្វើការងារល្អបំផុតនៅអាស៊ី ហើយយើងទាំងអស់គ្នាក៏មានមោទកភាពជាខ្លាំង ដែលបានក្លាយជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុហ៊ុនដទៃផ្សេងទៀត ដែលត្រូវបានជ្រើសរើស ។ ការទទួលពានរង្វាន់នេះ គឺមិនមែនសម្រាប់តែផ្នែកធនធានមនុស្ស ឬ ថ្នាក់ដឹកនាំ តែប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់បុគ្គលិកទាំងអស់ ដែលបានធ្វើអោយក្រុមហ៊ុនខេមប្រ៊ូវ ក្លាយជាកន្លែងធ្វើការងារល្អបំផុត។
 
ពានរង្វាន់នេះនឹងជួយជំរុញទឹកចិត្តបន្ថែមទៀតដល់យើងទាំងអស់គ្នា ដើម្បីបន្តមហិច្ចតារបស់យើងអោយទទួលបាននូវគុណតម្លៃ និង ផ្តល់នូវបរិយាកាសការងារល្អបំផុតដល់បុគ្គលិកទាំងអស់ ដើម្បីនាំមកនូវ ការរីកចំរើន សេចក្តីរីករាយ គ្រប់ពេលវេលា និង គ្រប់ទីកន្លែង ទាំងនៅថ្ងៃនេះ ក៏ដូចជានៅថ្ងៃស្អែក សម្រាប់អតិថិជនរបស់យើង ។ 
 
Cambrew has been awarded as one of the Best Companies to Work for in Asia 2020 by HR Asia. HR Asia is the most authoritative publication for Senior HR Professionals with an audience of over 60,000 top HR professionals across Asia. In Cambodia, 53 companies have applied and 18 were selected as the Best Companies to Work For in Asia including Cambrew.
 
The “Best Companies to Work for in Asia” Awards recognizes employers who are taking more efforts to create workplace excellence and are promoting greater employee engagement. The companies are anonymously assessed based on the Total Engagement Assessment Model from 30 senior and junior staff.
 
It is truly an honor to be recognized as the Best Company to work for in Asia and it should make us all proud to be part of a selected group of companies. This award doesn’t only belong to the HR team or the Management Team but to all employees that make Cambrew the best company to work for. 
 
This award will further encourage us to continue our passion to deliver our people and culture agendas and provide the best possible working environment. We will continue to strive to grow all employees and stimulate refreshment and enjoyment anytime anywhere for a better today and tomorrow to our consumers.
 
អត្ថបទពាណិជ្ជកម្ម

Tag:
 cambrew
© រក្សាសិទ្ធិដោយ thmeythmey.com