អត្ថបទពាណិជ្ជកម្ម
កាន់តែរស់រវើក និងកាន់តែលេចធ្លោបំផុត ជាមួយកំពូលស្មាតហ្វូន Galaxy S21 5G ស៊េរី!
22, Mar 2021 , 10:29 am        
រូបភាព
ភ្នំពេញ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១៖ មិនបាច់ឆ្ងល់ច្រើនទេថា ហេតុអ្វីបានជាអតិថិជនយ៉ាងច្រើនសម្រេចចិត្តជ្រើសរើសយកកំពូលស្មាតហ្វូន Samsung Galaxy S21 5G ស៊េរី យកមកប្រើ។ នេះក៏ព្រោះតែ Galaxy S21 5G ស៊េរី បំពាក់នូវកំពូលបច្ចេកវិទ្យាជំនាន់ចុងក្រោយដ៏ល្អបំផុត (មានតែមួយគ្មានពីរ) និងលក្ខណៈពិសេសលេចធ្លោជាច្រើនទៀត ដែលពុំនឹកស្មានដល់។



តើអតិថិជនណាខ្លះ ដែលមិនទាន់បានសាកចាប់កាន់ Galaxy S21 5G ស៊េរីនេះ? Samsung Galaxy S21 5G ស៊េរី មានភាពទាក់ទាញដ៏អស្ចារ្យ ទាំងការរចនារូបរាងខាងក្រៅ គឺថាទាក់ទាញឥតខ្ចោះ ដែលមិនអាចមើលរំលងបាន ក៏ដូចជាភាពអស្ចារ្យពិសេសៗជាច្រើន សម្រាប់អ្នកទាំងអស់គ្នាផងដែរ។
 
ឥឡូវនេះក្រុមហ៊ុន សាមសុង នឹងបង្ហាញមុខងារមួយចំនួន ដែលលោកអ្នក និងអតិថិជនទាំងអស់ ត្រូវការប្រើប្រាស់ប្រចាំថ្ងៃ ឱ្យកាន់តែលម្អិតបន្ថែមទៀត។ ដូច្នេះសូមមកមើលទាំងអស់គ្នា!


 
* កាមេរ៉ាទំហំ 108MP៖ ផ្តល់ជូនលោកអ្នក នូវគ្រប់ចំណុចលម្អិត នឹកស្មានមិនដល់ ទោះជា Crop ចេញពីរូបថតទី 1 ប៉ុន្មានដង ក៏នៅតែច្បាស់ដែរ។
* ចុចថតម្តងបានគ្រប់ស្តាយ៍ (Single Take) ៖ ជួយឱ្យលោកអ្នកអាចថតបានច្រើនម៉ូត ច្រើនបែប ច្រើនស្តាយ៍ និងច្រើនជម្រើស (រូបណាអត់ច្បាស់ បិទភ្នែក ព្រាល វាដកចេញដោយស្វ័យប្រវត្តិ ឆ្លាតនោះឆ្លាត) 
* ចាប់ចំណុចដែលត្រូវថត (Zoom Lock) ៖ ជួយទប់លំនឹង ឱ្យរូបថតចេញមកច្បាស់ល្អ (អត់ព្រាល) នៅពេល Zoom ថតរូបចាប់ពី 20X ឡើងទៅ។
* ប៊ិកវេទមន្ត S-Pen (Galaxy S21 Ultra 5G ប៉ុណ្ណោះ) ៖ អាចកត់ត្រាទុកថ្ងៃ ឬពេលវេលាសំខាន់ បានយ៉ាងឆ្លាតវៃ និងរហ័សបំផុត!
* Director’s View (ថតវីដេអូដូចអ្នកអាជីព ឬដូច (Director) អ្នកដឹកនាំថតអ៊ីចឹង) ៖ កាមេរ៉ាទាំង 3 គ្រាប់ Standby ក្នុងពេលតែមួយពេលថតវីដេអូ!


និយាយទៅនៅមានមុខងារប្លែកៗ និងអស្ចារ្យច្រើនទៀត ដែលមិនទាន់បានជម្រាបជូនអស់ ប៉ុន្តែមុខងារបច្ចេកវិទ្យា និងលក្ខណៈពិសេសខាងលើនេះ គឺសុទ្ធសឹងតែមុខងារដែលអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់ត្រូវការ និងចាំបាច់សម្រាប់ពេលបច្ចុប្បន្ននេះ។
 


បញ្ជាក់៖ រាល់ការជាវ Samsung Galaxy S21 Series 5G ណាមួយ ដែលបានដាក់លក់ជាផ្លូវការ នៅតាមបណ្តាហាងលក់ទូរសព្ទទូទាំងប្រទេសកម្ពុជា នឹងទទួលបានការថែមជូន កាដូយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចខាងក្រោម៖
-ដុំឆ្នាំងសាកហ្ស៊ីន ល្បឿនលឿន (Travel Adapter 25W)
-ស្រោមទូរសព្ទថ្លាអាចបញ្ឈរបាន (Standing Clear Cover)
-បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!
-ស៊ីមស្មាតលេខពិសេស តម្លៃ $54 ជាមួយគម្រោងអ៊ីនធឺណិតចំនួន 52 សប្តាហ៍!
 
សាមសុង ផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាពិភពលោក ពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future) ! សាមសុងជាទីទុកចិត្តបំផុត។




 
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់ នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនង សេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរសព្ទ៖ 1800-203232 ៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com