COVID-19
ជាតិ
សុខភាព
ពលរដ្ឋជាង៣២ម៉ឺននាក់ បានចាក់វ៉ាក់សាំង ខណៈអ្នកឆ្លងក្នុងព្រឹត្តិការណ៍២០កុម្ភៈ កើនជាង១ ២០០នាក់
22, Mar 2021 , 11:46 am        
រូបភាព
ភ្នំពេញ៖ ខណៈអ្នកឆ្លងកូវីដ-១៩(COVID-19) ក្នុងព្រឹតឹ្តការណ៍សហគមន៍២០កុម្ភៈ កើនដល់ជាង ១,២០០នាក់ កម្ពុជាក៏មានក្រុមពលរដ្ឋអាទិភាពនិងក្រុមកងទ័ពចំនួន ៣២៣,៦៨៩ នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺនេះផងដែរ។ នេះបើតាមទិន្នន័យដាច់ដោយឡែកពីគ្នា របស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ នាថ្ងៃទី២១មីនា។

 
ក្នុងចំណោមមនុស្សសរុបខាងលើ ដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នេះ មានជាង១១ម៉ឺននាក់ ជាយោធា បានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm នៃសាធារណរដ្ឋប្រជាមានិតចិន។ ដោយឡែក ក្រុមមនុស្សអទិភាពជាង២១,២ម៉ឺននាក់ទៀត ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចហើយនោះ មានជិត៦,៩ម៉ឺននាក់ បានចាក់វ៉ាក់សាំង COVISHIELD របស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅប្រទេសឥណ្ឌា។ 
 
កម្ពុជា ចាប់ផ្តើមវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm ដើម្បីបង្ការជំងឺកូវីដ-១៩ ចំពោះមនុស្សវ័យពី១៨ឆ្នាំ ដល់៥៩ឆ្នាំ តាំងពីថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២១ មកដល់ ថ្ងៃទី៤មីនា កម្ពុជា ក៏បានចាប់ផ្តើមចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca  លើមន្ត្រី និងពលរដ្ឋអាទិភាព ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង រហូតដល់បច្ចុប្បន្ន។ សូមជម្រាបថា សម្រាប់អ្នកដែលមានបញ្ហាសុខភាពនិងប្រតិកម្មនានា គឺមិនអាចចាក់វ៉ាក់សាំងការពារកូវីដ-១៩ទាំងនេះ បានឡើយ។ 
 
ក្នុងរយៈពេលជាង១ខែ នៃការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កម្ពុជាមានមនុស្សរហូតដល់១,២៣៣នាក់ បានឆ្លងជំងឺកូវីដ-១៩ ដោយក្នុងនោះ មាន៣នាក់បានស្លាប់ ដោយសារតែជំងឺនេះ។ ចំនួនអ្នកឆ្លងនេះ គឺស្មើប្រមាណ៧០ភាគរយ នៃអ្នកឆ្លងកូវីដ-១៩នៅប្រទេសទូទាំងប្រទេស សរុ ប១,៧៥៣ នាក់។ ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩សរុបនេះ មាន៩៦៧នាក់ បានជាសះស្បើយពីជំងឺនេះ ផងដែរ៕ 
 

Tag:
 វ៉ាក់សាំង
  COVID-19
  COVISHIELD
  Sinopharm
© រក្សាសិទ្ធិដោយ thmeythmey.com