ជាតិ
សង្គមជាតិ
ស្រី្តម្នាក់ប្រើហិង្សាលើកូនអាយុ៧ឆ្នាំ ដោយសារចាយលុយអស់២ពាន់រៀល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
22, Mar 2021 , 2:59 pm        
រូបភាព
ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនស្រី្តម្នាក់នៅខេត្តពោធិ៍សាត់ ក្រោយពិនិត្យឃើញប្រើហិង្សាលើកុមារតាមរយៈវីដេអូ ដែលបានបង្ហោះចែកចាយតាមបណ្ដាញសង្គម។ បើតាមសមត្ថកិច្ច ករណីម្ដាយប្រើហិង្សារលើកុមារធ្ងន់ធ្ងរនេះ កើតចេញពីក្មេងរងគ្រោះចាយលុយអស់២ពាន់រៀល។


អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ក្រុមជំនាញបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានស្រាវជ្រាវឃើញថា ម្តាយបង្កើតពិតជាបានវាយកូនស្រីមែន កាលពីថ្ងៃទី២០មីនា ដែលស្ថិតនៅភូមិកណ្តុរស ឃុំបឹងកន្ទួត ស្រុកក្រគរ។ 
 
«កុមាររងគ្រោះអាយុ៧ឆ្នាំ បានយកលុយ២ពាន់រៀលទៅទិញខ្នុរក្រឡុងចែកបងប្អូនផឹក ម្ដាយសួរនាំហើយក៏វាយបោចសក់ ជាក់កទៅលើដី បណ្ដាលឲ្យជនរងគ្រោះរងរបួសគ្រាំខាងក្នុងខ្លួន»។ នេះជាការបញ្ជាក់របស់សមត្ថកិច្ច ដែលបានអះអាងថា បច្ចុប្បន្នសមត្ថកិច្ចកំពុងរៀបចំសំណុំរឿង ដើម្បីដោះស្រាយតាមច្បាប់៕ 
 

Tag:
 សង្គម
  ហិង្សា
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com