អត្ថបទពាណិជ្ជកម្ម
Park Cafe៖ ស្លាកយីហោខ្មែរ ចូលរួមជួយទប់ស្កាត់ជំងឺ កូវីដ-១៩
22, Mar 2021 , 3:37 pm        
រូបភាព
ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ មានការកើនឡើងជាបន្តបន្ទាប់ ឥតឈប់ឈរ ចាប់តាំងពីមានការឆ្លងជាសហគមន៍២០កុម្ភៈ ដោយបានឆ្លងរាលរាលដល់១២រាជ ធានីខេត្តហើយ។ រីឯក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល បានកំពុងដុតដៃដុតជើង និងសស្រាក់សស្រាំទាំងថ្ងៃទាំងយប់ដោយទឹកចិត្តក្លាហានមិនខ្លាចនឿយហត់ ដើម្បីព្យាបារលអ្នកជំងឺ និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមន្ទីរពេទ្យ និងមណ្ឌលដែលបានកំណត់ដោយអាជ្ញាធរ។
 



ដើម្បីចូលរួមលើកទឹកចិត្ត  និងតបស្នងដល់ការខិតខំ របស់ក្រុមការងារជួរមុខ ដែលបានកំពុងជាប់ដៃ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ភោជនីយដ្ឋាន ផាក កាហ្វេ បានបង្កើតយុទ្ធនាការឧបត្ថម្ភ អាហារ ភេស្ជជៈ និងទឹកក្រូចពោធិ៍សាត់ស្រស់ ប្រមាណ ៥ ៣០០ឈុត សម្រាប់រយៈពេល ១៤ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃទី១៨ រហូតដល់ ទី៣១ មីនា ឆ្នាំ២០២១ នេះ សម្រាប់គោលដៅធំៗ ២កន្លែង គឺមាន៖មណ្ឌលចត្តាឡីស័ក Great Duke និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរៀត ជូនដល់គ្រូពេទ្យ បុគ្គលិកសុខាភិបាល និងកងកម្លាំងប៉ូលិសជួរមុខ ដែលមានចំនួនប្រមាណ៤០០នាក់ ដែលកំពុងឈរជើងការពារ ព្យាបាលនៅទីតាំងទាំង២ខាងលើ ដែលបានលះបង់ នូវពេលវេលាផ្ទាល់ខ្លួន នៅឆ្ងាយពីក្រុមគ្រួសារ តស៊ូការលំបាកនានា ក្នុងកាលៈទេសៈនេះ ដើម្បីប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩។
 
សកម្មភាពទាំងនេះ គឺជាសកម្មភាពចូលរួមសង្គមដែរ ផាក កាហ្វេ តែងតែធ្វើ និងឲ្យតម្លៃ។ ផាកកាហ្វេ ក៏សូមសំដែងការដឹកគុណ អរគុណ និងស្ញើចសរសើរ ទៅដល់ក្រុមគ្រូពេទ្យ ក្រុមការងារជួរមុខ ប្រយុទ្ធនឹងជំងឺកូវីដ-១៩យ៉ាងខ្លាំង ដែលពួកគាត់តែងតែខិតខំ អស់ពីកម្លាំងកាយចិត្ត បំពេញភារកិច្ចដ៏សំខាន់នេះ៕






 
(អត្ថបទពាណិជ្ជកម្ម) 
 

© រក្សាសិទ្ធិដោយ thmeythmey.com