អត្ថបទពាណិជ្ជកម្ម
តើការសិក្សាពីចម្ងាយរបស់សាលា CAM-ASEAN មានលក្ខណៈពិសេស និងប្រសិទ្ធភាពយ៉ាងណា?
24, Mar 2021 , 4:35 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ អស់រយៈពេលជាង១ឆ្នាំមកហើយ ដែលសាលា CAM-ASEAN ជ្រើសការបង្រៀន និងសិក្សាពីចម្ងាយ។ ការសិក្សាពីចម្ងាយរបស់សាលា CAM-ASEAN បានផ្ដល់ភាពងាយស្រួលដល់សិស្សនិស្សិតទៅតាមម៉ោងធម្មតាដូចការរៀននៅក្នុងថ្នាក់ តាមរយៈ Video Conference  ដោយប្រើប្រាស់ កម្មវិធី Microsoft Office 365 (Microsoft Education)និងកម្មវិធីជាច្រើនទៀតសម្រាប់ដំណើរការការរៀនពីចម្ងាយនេះ។
 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានថ្មីៗ ជាមួយលោក ហ៊ុន ឆៃយ៉ា នាយកការិយាល័យសិក្សា និង លោកជោត សុខហេង ប្រធានផ្នែកភាសាចិន នៅសាលា CAM-ASEAN ដូចតទៅ៖
 
 
ញឹក ស្រីល័ក្ខ៖ យើងដឹងហើយថាសាលា CAM-ASEAN ជាសាលាអន្តរជាតិ១នៅក្នុងទីក្រុងភ្នំពេញដែលផ្តល់នូវសេវាអប់រំផ្នែកភាសាចិន  អង់គ្លេស និងសេវាជាច្រើនទៀត តើអ្វីទៅជាការសិក្សាពីចម្ងាយរបស់សាលា CAM-ASEAN?
 
ហ៊ុន ឆៃយ៉ា៖ មុននឹងឆ្លើយថាតើកម្មវិធីសិក្សាពីចម្ងាយរបស់សាលា CAM-ASEAN ដូចម្ដេចនោះ ខ្ញុំសូមទាញចំណាប់អារម្មណ៍ ក៏ដូចការយល់ឃើញភាគច្រើនរបស់មហាជនអំពីការរៀនពីចម្ងាយនេះ គឺគ្រាន់តែផ្ញើ ឯកសារ រឺ វីដេអូមេរៀនទៅឱ្យសិស្សដើម្បីរៀននៅផ្ទះប៉ុណ្ណោះ។ ជាការពិតណាស់គឺមានអ៊ីចឹងមែន ប៉ុន្តែ ការធ្វើបែបនោះវាគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះនៃកម្មវិធីសិក្សាពីចម្ងាយរបស់សាលា CAM-ASEAN។ 
 
- សម្រាប់កម្មវិធីរៀនពីចម្ងាយទាំងភាសាអង់គ្លេស និងចិន របស់សាលា CAM-ASEAN បើប្រៀបធៀបនឹងការរៀននៅក្នុងថ្នាក់គឺប្រហាក់ប្រហែលគ្នាមែនទែន។ ខ្ញុំសូមលើកយក៤ចំនុច៖
 
ទី១៖ យើងប្រើប្រាស់ កម្មវិធី Microsoft Office 365 (Microsoft Education)និងកម្មវិធីជាច្រើនទៀតសម្រាប់ដំណើរការការរៀនពីចម្ងាយនេះ។
 
ទី២៖ សិស្សានុសិស្សរៀនទៅតាមម៉ោងធម្មតាដូចការរៀននៅក្នុងថ្នាក់ដែរ តាមរយៈ Video Conference ។
 
ទី៣៖ ដូចគ្នាទៅនឹងការរៀននៅក្នុងថ្នាក់ដែរ គឺលោកគ្រូអ្នកគ្រូ នៅតែអាចរៀបចំនៅការងារជាក្រុម ការធ្វើបទបង្ហាញខ្លីៗ ការដាក់តេស្ត លំហាត់ និងការប្រឡងផ្សេងៗដល់សិស្សនិស្សិតផងដែរ។
 
ទី៤៖ យើងក៏មាន Channels ផ្សេងទៀតដូចជា Telegram និង MS Teams សម្រាប់ចែករំលែកនូវឯកសារ រឺ វីដេអូមេរៀនរំលឹក និងមេរៀនថ្មីៗ ចែករំលែកព័ត៌មានថ្មីៗ ការណែនាំពីការប្រើប្រាស់Apps ថ្មីៗរបស់ Microsoft Office 365។ 
 
ខ្ញុំសូមបញ្ជាក់ផងដែរថាសាលា CAM-ASEAN បានផ្តល់កម្មវិធីរៀនពីចម្ងាយនេះជាង១ឆ្នាំមកហើយ។ 
 
ញឹក ស្រីល័ក្ខ៖ អស់រយះពេលជាង១ឆ្នាំមកហើយ តើសាលា CAM-ASEAN បានជួបប្រទះនឹងការលំបាក អ្វីខ្លះចំពោះការសិក្សាពីចម្ងាយនេះ?

ជោត សុខហេង៖ ជំងឺកូវីដ-១៩ ពិតជាបានរុញច្រានឱ្យវិស័យអប់រំស្ទើរតែពេញមួយពិភពលោក រួមទាំងប្រទេសកម្ពុជាយើងផងដែរ ឱ្យផ្លាស់ប្តូរពីការសិក្សាផ្ទាល់នៅក្នុងថ្នាក់រៀន ទៅជាការសិក្សាពីចម្ងាយ។ យើងអាចនិយាយបានថាវាជារបត់ថ្មី១របស់ប្រទេសកម្ពុជាយើង ហើយការផ្លាស់ប្ដូរភ្លាមៗនេះពិតជាបានផ្ដល់នូវការលំបាកជាច្រើន។  ខ្ញុំសូមលើកហេតុផល៣យ៉ាង៖
 
ទី១  កម្ពុជាពុំដែលមានទម្លាប់សិក្សាពីចម្ងាយ ហើយការយល់ដឹងអំពីការសិក្សាពីចម្ងាយមានកម្រិតតិចតួច
 
ទី២  ការស្វែងយល់ ក៏ដូចជាការរៀបចំកម្មវីធីសិក្សាពីចម្ងាយរបស់សាលារៀន និង អ្នកទទួលបន្ទុកនោះ ក៏ត្រូវការពេលវេលាផងដែរសម្រាប់ការរៀបចំ
 
ទី៣   កត្តា សម្ភារអេឡិចត្រូនិចប្រើប្រាស់ ក៏ដូចជា  Internet Connection មិនមានគ្រប់គ្រាន់ជាពិសេសសម្រាប់កូនសិស្សនៅតាមបណ្ដាលខេត្តឆ្ងាយៗ
 
ញឹក ស្រីល័ក្ខ៖ ដូចលោក សុខហេង បានលើកឡើងហើយថា ការសិក្សាពីចម្ងាយនេះគឺជារបត់ថ្មី ហើយមានមតិជាច្រើនពី សិស្សនិស្សិត ក៏ដូចជាមាតាបិតា និងអាណាព្យាបាលថាការសិក្សាពីចម្ងាយនេះមិនមានប្រសិទ្ធភាពដូចការរៀន នៅក្នុងថ្នាក់នោះទេ? តើលោក ឆៃយ៉ា និង លោក សុខ ហេង យល់យ៉ាងណាដែរ?
 
ជោត សុខហេង៖ បាទអរគុណ ដូចខ្ញុំបានលើកឡើងពីហេតុផល៣យ៉ាងខាងលើអ៊ីចឹង ទាំងលោកគ្រូអ្នកគ្រូពុំមានទម្លាប់បង្រៀនពីចម្ងាយ ហើយសិស្សានុសិស្សមាតាបិតាអាណាព្យាបាល ក៏មិនទាន់យល់ថាការរៀនពីចម្ងាយនេះដូចម្ដេចដែរ រួមទាំងកង្វះខាតនៃសម្ភារអេឡិចត្រូនិច និងបណ្ដាញសេវាអ៊ិនធឹណេត ធ្វើឱ្យមាតាបិតានិងសាធារណជនជាច្រើនយល់ថា ការរៀនពីចម្ងាយមានការលំបាកច្រើន ហើយពេលដែលផ្លាស់ប្ដូរភ្លាមៗ អ្វីដែលសាលាមួយចំនួនធំអាចធ្វើបាននោះ គឺ ការធ្វើជាវីដេអូមេរៀន និងឯកសារផ្ញើទៅឱ្យសិស្សានុសិស្សដើម្បីរៀននៅផ្ទះ តាមរយៈ Facebook, YouTube, និង Telegram channel ប៉ុណ្ណោះ។ យើងអាចនិយាយបានថាប្រសិទ្ធភាពនៃការរៀនពីចម្ងាយនៅពេលនោះពិតជាមានកម្រិត មែនទែន តែក្រោយមកសាលាមួយចំនួនរួមទាំងCAM-ASEAN ផងដែរបានបន្តពង្រឹងនិងបន្ថែមនូវកម្មវិធីថ្មី ដូចជា Zoom, Google Classroom និងកម្មវិធីជាច្រើនទៀតដែលអនុញ្ញាតិឱ្យសិស្សានុសិស្សបានរៀន តាមម៉ោង និង  ជួបផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូ ហេតុដូចនេះបានជាយើងឃើញមាននូវការរីកចម្រើន និង វឌ្ឍនភាពជាបន្តបន្ទាប់នៃការរៀនពីចម្ងាយនេះ។ 

ហ៊ុន ឆៃយ៉ា៖ ខ្ញុំសូមបន្ថែមបន្ដិចនៅត្រង់ចំនុចនេះ បន្ទាប់ពីយើងប្រើប្រាស់នៅកម្មវិធីទាំងអស់នោះមក បានរយៈពេលប្រហែល៣ខែ សាលា CAM-ASEAN ក៏បានសម្រេចជ្រើសយកកម្មសិក្សាពីចម្ងាយជាផ្លូវការ គឺកម្មវិធី Microsoft Education ដែលជាកម្មវិធីមានអាញ្ញាប័នរបស់ក្រុមហ៊ុន Microsoft។ កម្មវិធីនេះមានលក្ខណៈពិសេសជាច្រើនដែលធ្វើឱ្យុការសិក្សាពីចម្ងាយមានភាពស្រដៀងគ្នាមែនទែនបើប្រៀបធៀបទៅនឹងការសិក្សានៅក្នុងថ្នាក់។
ញឹក ស្រីល័ក្ខ៖ មកទល់ពេលបច្ចុប្បន្ននេះ តើសាលា CAM-ASEAN បានចូលរួមដូចម្ដេចខ្លះដែរ ក្នុងការផ្សព្វផ្សាយក៏ដូចជា ជំរុញដល់ការសិក្សាពីចម្ងាយនេះ?
 
៥. មកទល់ពេលបច្ចុប្បន្ននេះសាលា CAM-ASEAN បានចូលរួមចំណែកយ៉ាងច្រើនទាំងការផ្សព្វផ្សាយក៏ដូចជាផ្ដល់នូវការបញ្ចុះតំលៃសិក្សា និង អាហាររូបករណ៍ជាច្រើនផងដែរកំឡុងពេលជំងឺកូវីដ១៩។ បើតាមខ្ញុំចាំមិនខុសទេ៖

លើកទី១៖ សាលា CAM-ASEAN បានផ្ដល់នូវការបញ្ចុះតំលៃសិក្សា៥០%ភ្លាមៗពេលមានជំងឺកូវីដ១៩ដំបូង
 
លើកទី២៖ សាលា CAM-ASEAN បានផ្ដល់នូវអាហាររូបករណ៍២៤០កន្លែងរយះពេល១ឆ្នាំសម្រាប់កម្មវិធី សិក្សាពីចម្ងាយនេះ ដល់សិស្សានុសិស្សតាមបណ្តាលខេត្តនានាទូទាំងប្រទេសកម្ពុជា។
 
លើកទី៣៖ សាលា CAM-ASEAN បានផ្ដល់នូវអាហាររូបករណ៍២០២១កន្លែងរយះពេល១ឆ្នាំ ដល់ប្អូនៗថ្នាក់ទី៩ និងថ្នាក់ទី១២ ក្នុងឆ្នាំ២០២០។
 
ហើយលើកទី៤នេះ តាមរយះក្រសួងអប់រំ សាលា CAM-ASEAN បានផ្ដល់នូវអាហាររូបករណ៍២៤០កន្លែងជាជំហ៊ានដំបូងរយះពេល ៦ខែ សម្រាប់កម្មវិធី សិក្សាពីចម្ងាយនេះ ដល់សិស្សានុសិស្សតាមបណ្តាលខេត្តនានាទូទាំងប្រទេសកម្ពុជា។
 
ញឹក ស្រីល័ក្ខ៖ សូមអរគុណចំពោះការពន្យល់យ៉ាងក្បោះក្បាយអំពីកម្មវិធីសិក្សាពីចម្ងាយរបស់សាលា CAM-ASEAN។ ជាចុងក្រោយតើ លោក ឆៃយ៉ា និងលោក សុខហេង មានអ្វីសំរាប់ជាការណែនាំជូនដល់ទស្សនិកជន ។
 
ជោត សុខហេង៖ ខ្ញុំសូមលើកទឹកចិត្តដល់សិស្សានុសិស្ស និង សិស្សនិស្សិតទាំងអស់អោយបន្តការសិក្សារបស់ ពួកគាត់បន្តទៀតទោះបីជាត្រូវរៀនពីចម្ងាយក៏ដោយក្នុងអំឡុងពេលកូវីដនេះ។ 
ហ៊ុន ឆៃយ៉ា៖ ខ្ញុំក៏សូមអំពាវនាវដល់មាតាបិតានិងអ្នកអាណាព្យាបាលបន្តការគាំទ្រ ហើយកុំមានការយល់ច្រឡំអំពីការរៀនពីចម្ងាយរបស់សាលា CAM-ASEAN ថាគ្រាន់តែផ្ញើ ឯកសារ រឺ វីដេអូមេរៀនទៅឱ្យសិស្ស រៀននៅផ្ទះប៉ុណ្ណោះ។ ជាចុងក្រោយខ្ញុំសូមជូនពរដល់ពុកម៉ែបងប្អូនទាំងអស់ឱ្យជៀសផុតពីជំងឺកូវីដ១៩ និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា៕



 
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com