អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បន្តឧបត្ថម្ភដល់អធិការដ្ឋាននគរបាលខណ្ឌ ៨បន្ថែមទៀត
25, Mar 2021 , 10:57 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី១៩ និង២២ ខែមីនា ឆ្នាំ២០២១ - យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានបន្តឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ៤០០កេស និងភេសជ្ជៈប៉ូវកម្លាំង Wurkz ១៦០កេស ដល់អធិការដ្ឋាននគរបាលខណ្ឌចំនួន៨ រួមមានដង្កោ មានជ័យ ពោធិ៍សែនជ័យ កំបូល ទួលគោក ជ្រោយចង្វារ ឫស្សីកែវ និងខណ្ឌព្រែកព្នៅ។
 
លោក សួស ភីរ៉ា នាយផ្នែកសេនាធិការ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ មានប្រសាសន៍ថា៖ «ការគិតគូររបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដល់កងកម្លាំង ដែលឈរជើងការពារគោលដៅធ្វើចត្តាឡីស័ក គឺជាគំរូដ៏ថ្លៃថ្លា ក្នុងការចូលរួមពង្រឹងវិធានការការពារជំងឺកូវីដ-១៩។ គំរូដ៏ថ្លៃថ្លានេះ នឹងជំរុញឲ្យពលរដ្ឋកម្ពុជា ចូលរួមក្នុងការអនុវត្តវិធានការការពារ ជំងឺកូវីដ-១៩ នេះ ឲ្យបានខ្ជាប់ខ្ជួនមិនខាន»។ 
 
មកដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នេះ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានបរិច្ចាគដល់អធិការដ្ឋាននគរបាលខណ្ឌចំនួន ១៤ខណ្ឌហើយ ក្នុងរាជធានីភ្នំពេញ សរុបទឹកបរិសុទ្ធ កម្ពុជា ១,០០០កេស និងភេសជ្ជៈប៉ូវកម្លាំង Wurkz ២៨០កេស៕ 


















 



(អត្ថបទពាណិជ្ជកម្ម)
 
 

Tag:
 Khmer Beverages
© រក្សាសិទ្ធិដោយ thmeythmey.com