អត្ថបទពាណិជ្ជកម្ម
អាហារូបករណ៍ ១០០% និងអាហារូបករណ៍តាមនិទ្ទេសជាច្រើនកន្លែងនៅ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់សិស្សបាក់ឌុបក្នុងឆ្នាំសិក្សា ២០២១-២០២២
25, Mar 2021 , 11:47 am        
រូបភាព
ដោយ: ថ្មីៗ
AUPP សម្រេចផ្ដល់អាហារូបករណ៍ ១០០% និងអាហារូបករណ៍តាមនិទ្ទេស ជាច្រើនកន្លែងដល់សិស្សានុសិស្ស ដែលនឹងប្រលងបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០២១-២០២២ នេះ។ 
 AUPP ផ្តល់អាហារូបករណ៍ ១០០% មានចំនួន ៣០កន្លែង ក្នុងនោះសម្រាប់ជំនាញច្បាប់១០កន្លែង, សម្រាប់ជំនាញកិច្ចការអន្ដរជាតិ ១០កន្លែង និងជំនាញបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ១០កន្លែង ដល់សិស្សបាក់ឌុបក្នុងឆ្នាំសិក្សា ២០២១-២០២២នេះ។ AUPP ក៏នឹងផ្ដល់អាហារូបករណ៍ តាមនិទ្ទេសសម្រាប់គ្រប់មុខជំនាញសិក្សា ជាច្រើនកន្លែងទៀត ដល់សិស្សានុសិស្ស ដែលទទួលបាននិទ្ទេស A, B និង C ពីការប្រលងសញ្ញាបត្រទុតិយភូមិ ខាងមុខនេះ បន្ថែមដោយការប្រលងរៀបចំដោយ AUPP។


 
AUPP ជាសាកលវិទ្យាល័យតែមួយគត់នៅកម្ពុជា ដែលមានកិច្ចសហការជាដៃគូ ជាមួយសាកលវិទ្យាល័យអារីហ្សូណា (University of Arizona) ដែលជាប់ក្នុងលំដាប់ខ្ពស់ ក្នុងចំណោមសាកលវិទ្យាល័យ ១០០ នៅលើពិភពលោក និងសាកលវិទ្យាល័យរដ្ឋហ្វតហេស៍ (Fort Hays State University) ដើម្បីផ្ដល់ជូននូវកម្មវិធីសិក្សាសញ្ញាបត្រទ្វេ ស្របតាមស្ដង់ដាអប់រំអាមេរិកាំង ដែលមានគុណភាពខ្ពស់។ សិស្សនិស្សិត នឹងទទួលបានឱកាសសិក្សាជាមួយសាស្ដ្រាចារ្យពូកែៗ ដើម្បីមានសមត្ថភាព ក្នុងការប្រកួតប្រជែង លើទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។
 
ក្នុងឆ្នាំសិក្សា ២០២១-២០២២ នេះ AUPP សូមលើកទឹកចិត្ត ឱ្យសិស្សានុសិស្សទាំងអស់ នៅតែបន្ដព្យាយាមសិក្សាតាមប្រព័ន្ធអនឡាញ និងរក្សាសុខភាពឱ្យបានល្អ ក្នុងស្ថានភាពលំបាកនេះ ជាពិសេសចូលរួមអនុវត្តវិធានការ “៣កុំ ៣ការពារ” ដោយលាងសម្អាតដៃជាមួយសាប៊ូ ឬបាញ់អាល់កុល ឱ្យបានញឹកញាប់ ពាក់ម៉ាស និងរក្សាគម្លាតសង្គមជានិច្ច ដើម្បីការពារការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងសហគមន៍យើង។
 
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ទូរស័ព្ទលេខ៖ ០២៣ ៩៩០ ០២៣ ឬចូលទៅកាន់ គេហទំព័រ៖ www.aupp.edu.kh ។ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ មានទីតាំងស្ថិតនៅអគារលេខ ២៧៨H ផ្លូវ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕





(អត្ថបទពាណិជ្ជកម្ម)
 
 

Tag:
 Aupp
© រក្សាសិទ្ធិដោយ thmeythmey.com