អត្ថបទពាណិជ្ជកម្ម
បង្ហាញវត្តមានក្នុងទីផ្សារកម្ពុជា មិនដល់កន្លះខែផង រថយន្ត Santa Fe ២០២១ ទទួលបានការបញ្ជាទិញច្រើនពីអតិថិជន
25, Mar 2021 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ រថយន្ត Santa Fe ២០២១ ដែលជាជំនាន់ថ្មីទី៤ នៃកំពូលរថយន្ត SUV បានមានវត្តមាននៅក្នុងទីផ្សារកម្ពុជា ប្រហែលកន្លះខែហើយ។ ដ្បិតមានវត្តមានក្នុងរយៈពេលខ្លី ប៉ុន្តែរយន្តជំនាន់ថ្មីមួយម៉ូឌែលនេះ កំពុងទទួលបានការបញ្ជាទិញយ៉ាងច្រើន ពីអតិថិជន ដោយមិនដល់កន្លះខែផង រថយន្តនេះ បានបង្ហាញនូវសញ្ញាលក់វិជ្ជមានទៅហើយ បើទោះបីកម្ពុជា និងពិភពលោកទាំងមូល កំពុងជួបនឹងវិបត្តិកូវីដ-១៩ក្តី ។
 
លោកស្រី ម៉ៅ សីលា ប្រធានផ្នែកទីផ្សាររថយន្ត Hyundai បានបញ្ជាក់នៅក្នុងពិធីប្រគល់រថយន្ត Santa Fe ២០២១ ទៅឲ្យអតិថិជនដំបូងរបស់ខ្លួន នៅ Show Room Hyundai ផ្លូវមុន្នីវង្ស កាលពីថ្ងៃទី២៤ ខែមីនាថា វត្តមានរបស់រថយន្ត Santa Fe ២០២១  មិនបានប៉ុន្មានថ្ងៃផង ក្នុងទីផ្សារកម្ពុជា ហ៊ីយ៉ាន់ដាយ អាចទទួលបាននូវសញ្ញាលក់យ៉ាងវិជ្ជមាន ជាមួយនឹងការកក់គួរឲ្យកត់សម្គាល់ពីអតិថិជន។ «ជាកស្តែង នៅក្នុងថ្ងៃទី២៤ ខែមីនានេះ ក្រុមហ៊ុនយើង ក៏បានប្រគល់ នូវរថយន្តម៉ូឌែលថ្មីនេះ ទៅឲ្យអតិថិជនដំបូងរបស់ រថយន្ត Santa Fe ២០២១ ដែលនេះអាចចាត់ទុកថា ជាការបើកឆាកឆ្នាំថ្មីដ៏ល្អមួយ ទោះយើងកំពុងស្ថិតក្នុងវិបត្តិកូវីដ-១៩»។ នេះបើតាមការបញ្ជាក់របស់ លោកស្រី ម៉ៅ សីលា។


 
រថយន្ត Santa Fe នេះ ត្រូវបានរចនាឡើងវិញ ដែលធ្វើឲ្យរថយន្តនេះ កាន់តែប្រណិត ទំនើប ប្រព័ន្ធសុវត្ថិភាព រួមបញ្ចូលគ្នាជាមួយនឹងបច្ចេកវិទ្យាចុងក្រោយគេរបស់ Hyundai។ បើយើងនិយាយពីតម្លៃរបស់វាវិញ គឺមានតម្លៃសរម្យមែនទែន។ Santa Fe ត្រូវបានសម្ពោធជាផ្លូវការដំបូងគេ គឺនៅអាស៊ីអាគ្នេយ៍ ផ្ទាល់តែម្ដង។ រថយន្តនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង នៅ សហភាពអឺរ៉ុប ប្រទេសចិន និងប្រទេសជាច្រើនទៀត នៅក្នុងពិភពលោក។ Santa Fe គឺជារថយន្ត SUV លក្ខណៈគ្រួសារ ដែលផ្ដល់ឲ្យលោកអ្នក នូវគ្រប់តម្រូវការដែលអ្នកចង់បាន។ 
 
លោកស្រី លាង សារ៉េន ប្រធានផ្នែកលក់ បានលើកឡើងពី លក្ខណៈពិសេសមួយចំនួននៃរថយន្តនេះផងដែរ។  
 
លក្ខណៈខាងក្រៅ៖ នាងខ្ញុំ នឹងជម្រាបជូន ចាប់ផ្តើមពីផ្នែកខាងមុខ  Pana មានការរចនាប័ទ្មធំ ស្រោបជាមួយអាលុយមីញូម ភ្លឺថ្លាបង្កើតភាពទាក់ទាញ។ បន្ទាប់មកចង្កៀងបំភ្លឺផ្លូវ មានរាងចតុកោណ បំពាក់ដោយអំពូលគជ់ភ្លោះ រួមជាមួយLED បំភ្លឺផ្លូវពេលថ្លៃមានរាងអក្សរ T កញ្ចក់មើលក្រោយ បំពាក់ដោយភ្លើង LED រួមជាមួយ Blind-Spot កញ្ចក់ក្តោប Auto និងcamera 360។ កង់រថយន្តមានទំហំ 18 inch បំពាក់ដោយយ៉ាន់ Sport ប្រព័ន្ធហ្រ្វាំង ABS និងប្រព័ន្ធទប់លំនឹងបានល្អ។




 
ផ្នែកខាងក្នុង៖ បំពាក់ដោយបច្ចេកវិទ្យាទំនើបៗជាច្រើន តាបឡូ រចនាស្រស់ស្អាត និងមានភាពទាក់ទាញ។ រីឯ Cluster រថយន្តមានទំហំ រហូតដល់ 12.3 inch និងអាចផ្លាស់ប្តូរពណ៌ទៅតាមការបញ្ជាបូតុង drive mode និងមាន Blind-spot view monitor នៅជាមួយផងដែរ ។ ជាក់ស្តែង រាល់ការប្រើប្រាស់ស៊ីញ៉ូឆ្វេងស្តាំ គឺមានការបង្ហាញ camera ដោយស្វ័យប្រវិត្ត។ ចំណែកប្រព័ន្ធបញ្ជាប្រអប់លេខ នៃរថយន្តនេះវិញ ត្រូវបានផ្លាស់ប្តូរទាំងស្រុង ដែលជាប្រព័ន្ធ Electronic ប្រើបូតុង  ចុចរួមជាមួយចង្កឹះលេខដែលមាន Auto 8 វគ្គ និងមានបំពាក់ពោងសុវត្ថិភាពចំនួន 8 គ្រាប់ កៅអីអូតូក្តៅ ត្រជាក់ សម្រួលដល់អ្នកអង្គុយក្នុងឡាន មានដំបូលបើកភ្លោះ លក្ខណៈដ៏អស្ចារ្យបំផុតនោះ គឺ Smart Key លោកអ្នកនៅខាងក្រៅរថយន្តក៏អាចបញ្ឆះបានដែរ។
 
អតិថិជនដែលជាម្ចាស់រថយន្ត Santa Fe ២០២១ ដំបូងគេ លោក យិន ជារីដេត បានបង្ហាញនូវចំណាប់អារម្មណ៍ថា ដោយសារលោកមើលឃើញពីភាពស្រស់ស្អាត ទាន់សម័យ និងប្រណិតភាព នៃរថយន្តផ្នែកខាងក្នុង ដែលមានបំពាក់នូវប្រព័ន្ធទំនើបៗ បច្ចេកវិទ្យា ចុងក្រោយ សុវត្ថិភាពខ្ពស់ ផាសុកភាព ភាពងាយស្រួល និងរចនាប័ទ្មដ៏ពេញនិយម ទើបលោកសម្រេចចិត្ត ជ្រើសយករថយន្ត Santa Fe ២០២១ សម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារ។


 
គួរបញ្ជាក់ថា Santa Fe គឺជារថយន្ត SUV ជំនាន់ទី៤ ដែលផ្ដោតសំខាន់ ទៅលើសុខសុវត្ថិភាពរបស់ក្រុមគ្រួសារ។ ក្រុមហ៊ុន Hyundai មានសេចក្តីរីករាយ ក្នុងការបង្ហាញជូនដល់សាធារណជនពី លក្ខណៈពិសេសៗ រួមជាមួយកម្លាំងម៉ាស៊ីនខ្លាំង សុវត្ថិភាព ភាពងាយស្រួល បច្ចេកវិទ្យាទាន់សម័យ និងមានជម្រើសពណ៌ជាច្រើនផងដែរ៕









(អត្ថបទពាណិជ្ជកម្ម)
 
 
 

 

© រក្សាសិទ្ធិដោយ thmeythmey.com