ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ដេកថ្ងៃជួយកាត់បន្ថយសម្ពាធឈាម
25, Mar 2021 , 10:59 pm        
រូបភាព
ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បញ្ជាក់​ថា​ ការ​ដេក​ថ្ងៃ​យ៉ាងតិច​៤៥​នាទី​អាច​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ និង​ជួយ​ការពារ​បេះដូង​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​ភាព​តានតឹង​ផ្នែក​អារម្មណ៍​។​

 
សេចក្តីរាយការណ៍​ព័ត៌មាន​បរទេស​បាន​រាយការណ៍​កាលពីដើម​ខែមីនា​ថា​ការ​រក​ឃើញ​នេះ​គឺ​បាន​មក​ពី​ការ​សិក្សា​ទៅ​លើ​និស្សិត​សាកល​វិទ្យា​ល​យ័​ដែល​មាន​សុខភាព​ល្អ​ចំនួន​៨៥​នាក់​,​ ដែល​ត្រូវ​បាន​ចែក​ជា​២​ក្រុម​។​ មួយ​ក្រុម​គឺ​បាន​គេង​សំរាក​ក្នុង​រយៈពេល​១​ម៉ោង​នៅ​ពេល​ថ្ងៃ​ និង​មួយ​ក្រុម​ទៀត​មិន​បាន​គេង​សោះ​នូវ​ពេល​ថ្ងៃ​។​ ទាំង​ពីរ​ក្រុម​ត្រូវ​បាន​ធ្វើតេស្ត​ភាព​តានតឹង​អារម្មណ៍​។​
 
សម្ពាធ​ឈាម​ និង​សង្វា​ក់​បេះដូង​(​បេះដូង​លោត​)​ បាន​កើនឡើង​ចំពោះ​ក្រុម​ទាំង​ពីរ​នៅ​ពេល​ពួក​គេ​ធ្វើតេស្ត​ភាព​តានតឹង​អារម្មណ៍​។​ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា​ ក្រុម​និស្សិត​ដែល​បាន​គេង​ពេល​ថ្ងៃ​យ៉ាងតិច​៤៥​នាទី​នោះ​ គឺ​មាន​សម្ពាធ​ឈាម​ទាប​ ជាង​ក្រុម​និស្សិត​ដែល​មិន​បាន​គេង​នៅ​ពេល​ថ្ងៃ​សោះ​ ក្រោយ​ពី​បាន​ធ្វើតេស្ត​ភាព​តានតឹង​អារម្មណ៍​។​
 
អ្នក​ស្រាវជ្រាវ​ពីរ​នាក់​គឺ​ Ryan​ Brindle​ និង​ Sarah​ Conklin​ នៅ​មហា​វិទ្យា​ល​យ័​ Allegheny​  បាន​សរសេរ​ថា​,​ ការ​រក​ឃើញ​របស់​ពួក​យើង​ស្នើ​អោយ​មានការ​គេង​នៅ​ពេល​ថ្ងៃ​ព្រោះ​ការ​គេង​នេះ​វា​ធ្វើ​អោយ​មាន​អត្ថប្រយោជន៍​ដល់​សរសៃឈាម​ និង​បេះដូង​។​
 
ពួក​គេ​បាន​និយាយ​ថា​ ការ​ស្រាវជ្រាវ​តទៅ​មុខ​ទៀត​គឺ​ចាំបាច់​ក្នុង​ការ​រក​អោយ​ឃើញ​យន្តការ​ដែល​ថា​ការ​គេង​ពេល​ថ្ងៃ​នាំ​អោយ​មាន​សុខភាព​ល្អ​ដល់​សរសៃឈាម​បេះដូង​។
 
ដេកថ្ងៃក៏ត្រូវបានគេដឹងផងដែរថាជួយបង្កើនការចងចាំ​និងកាត់បន្ថយភាពតានតឹងងារម្មណ៍ព្រមទាំងបង្កើនប្រសិទ្ឋភាពការងារ។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com