អត្ថបទពាណិជ្ជកម្ម
អគ្គនាយកផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល បញ្ជាក់ពីការអនុវត្តគោលករណ៍សុវត្ថិភាពក្នុងផ្សារ និងការបន្លាស់ទីរបស់ស្ត្រីវិជ្ជមានកូវីដ-១៩
26, Mar 2021 , 3:43 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ - អគ្គនាយកផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល លោក Arnaud Dufresne បានក្រើនរម្លឹកដល់បុគ្គលិក ក៏ដូចជាភ្ញៀវដែលអញ្ជើញមកពិសាកាហ្វេនៅហាងកាហ្វេ Starbucks សាខា ជីប ម៉ុង ណូរ៉ូ ម៉ល ឲ្យអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល បន្ទាប់ពីមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ម្នាក់ ធ្លាប់ទៅទីនោះ កាលពីថ្ងៃទី១៤ ខែមីនា វេលាម៉ោងប្រមាណ ៤រសៀល កន្លងមក។ 


 
លោក Arnaud ក៏លើកទឹកចិត្ត សូមឲ្យរក្សាស្មារតីនឹងនរ កុំមានការភិតភ័យ ព្រោះផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល កន្លងមកបានអនុវត្តនូវគោលការណ៍សុវត្តិភាព ដែលណែនាំដោយក្រសួងសុខាភិបាលយ៉ាងម៉ឺងម៉ាត់បំផុត និងគ្រប់ច្រកល្ហកនៃទីតាំងផ្សារទំនើបត្រូវបានលាងសម្អាតដោយទឹកអាកុល និងបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ ដោយក្រុមការងារបច្ចេកទេសសម្អាត។ 
 
លោកក៏បានរៀបរាប់ពីលទ្ធផលត្រួតពិនិត្យទៅលើការមេរ៉ាវីដេអូសុវត្ថិភាពសម្រាប់ថ្ងៃទី១៤ ខែមីនា នោះឃើញថាទាំងស្រ្តី ទាំងបុគ្គលិកហាងកាហ្វេ និងបុគ្គលិកសន្តិសុខផ្សារទំនើប បានអនុវត្តនូវគោលការណ៍សុវត្តិភាព ៣កុំ យ៉ាងខ្ជាប់ខ្ជួន ដូច្នេះលោកយល់ថា ហានិភ័យនៃការចម្លងអាចមានកម្រិតទាបណាស់៕












(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 Khmer Beverages
© រក្សាសិទ្ធិដោយ thmeythmey.com