ជាតិ
សង្គមជាតិ
អាជ្ញាធរឃាត់ខ្លួនបុរសម្នាក់ដែលជេរប្រមាថថ្នាក់ដឹកនាំតាម Tik Tok
26, Mar 2021 , 6:59 pm        
រូបភាព
បុរសដែលនៅកណ្តាលពាក់អាវពាក់ក្រហមគឺជាបុរសដែលត្រូវបានអាជ្ញាធរឃាត់ខ្លួន ក្រោយពីបានជេរប្រមាថថ្នាក់ដឹកនាំតាមTik Tok រូបភាពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
បុរសដែលនៅកណ្តាលពាក់អាវពាក់ក្រហមគឺជាបុរសដែលត្រូវបានអាជ្ញាធរឃាត់ខ្លួន ក្រោយពីបានជេរប្រមាថថ្នាក់ដឹកនាំតាមTik Tok រូបភាពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ដោយ:
ភ្នំពេញ៖ អាជ្ញាធរបានឃាត់ខ្លួនបុរសម្នាក់ដែលបានជេរប្រមាថទៅថ្នាក់ដឹកនាំកម្ពុជាតាមរយៈបណ្តាញសង្គមTik Tok ដែលមានឈ្មោះថា Sophal Mao។ បើតាមលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ អាជ្ញាធរកំពុងរៀបចំឯកសារដើម្បីបញ្ជូនបុរសរូបនោះទៅតុលាការហើយ។

 
លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ចាក់ថា ដើមហេតុ ដែល ឲ្យអាជ្ញាធរបានឃាត់ខ្លួនបុរសរូបនោះកាលពីថ្ងៃទី២៥ ខែមីនា នៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដោយសារតែបុរសរូបនោះបានប្រើពាក្យជេរប្រមាថ និងមើលងាយដល់ថ្នាក់ដឹកនាំ។ 
 
«ខ្លឹមសាររបស់គាត់ គឺជេរប្រមាទ និងមើលងាយថ្នាក់ដឹកនាំ។ អាហ្នឹងយ៉ាងម៉េច យើងនឹងអនុវត្តតាមហ្នឹង។ ទោះបីជាការជាប់ក្នុងរយៈពេលខែ ឬឆ្នាំ គឺអាស្រ័យលើតុលាការសម្រេច។ ក្រោយពីគាត់បានវាយប្រហារ និងមើលងាយថ្នាក់ដឹកនាំអ៊ីចឹង សមត្ថកិច្ចនឹងអនុវត្តជាធរមាន»។ នេះជាការលើកឡើងរបស់លោក ស ថេត៕
 
 
 

Tag:
 អាជ្ញាធរ
© រក្សាសិទ្ធិដោយ thmeythmey.com