COVID-19
ជាតិ
កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៧៩នាក់បន្ថែម
27, Mar 2021 , 1:19 pm        
រូបភាព
រូបពីលោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ
រូបពីលោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ
កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៧៩នាក់បន្ថែមទៀត ដោយក្នុងនោះ ពលរដ្ឋខ្មែរ១៣៦នាក់ ចិន៣១ មីយ៉ាន់ម៉ា១០ ហ្វីលីពីនម្នាក់ និង ន័រវែសម្នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។



អ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទាំង១៧៩នាក់នោះ គឺជាតួលេខប្រចាំថ្ងៃខ្ពស់បំផុត ដែលកម្ពុជា មិនធ្លាប់រកឃើញកន្លងមក ចាប់តាំងផ្ទុះជំងឺនេះ។ បើតាមសេចក្តីប្រកាសព័ត៌មាន ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទាំង១៧៩នោះ ភាគច្រើន គឺនៅខេត្តព្រះសីហនុ ដោយមានដល់ទៅ១៤៣នាក់។ 

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានប្រកាសដែរថា មានអ្នកជំងឺកូវីដ-១៩ ៥៨ទៀត បានជាសះស្បើយវិញ។ មកដល់ពេលនេះ អ្នកជំងឺកូវីដ-១៩នៅកម្ពុជា មាន១១៣២នាក់ហើយ ដែលបានជាសះស្បើយវិញ ខណៈអ្នកជំងឺកូវីដ-១៩ ចំនួន១០០៥នាក់ កំពុងបន្តសម្រាកព្យាបាល។ មានពលរដ្ឋកម្ពុជា៨នាក់ និងជនជាតិចិនម្នាក់ បានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com