COVID-19
ជាតិ
កូវីដ-១៩៖ ឆ្លងថ្មី៨៦នាក់, ជាសះស្បើយថែម៣៤នាក់
28, Mar 2021 , 10:45 am        
រូបភាព
មានមនុស្ស៨៦នាក់ទៀត ត្រូវបានរកឃើញផ្ទុកជំងឺកូវីដ-១៩ តែក៏មានអ្នកជំងឺកូវីដ-១៩ ៣៤នាក់បន្ថែមដែរ ដែលបានជាសះស្បើយវិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។



សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៨៦នាក់នោះ នៅខេត្តព្រះសីហនុ៤៣ រាជធានីភ្នំពេញ២៥នាក់ ខេត្តត្បូងឃ្មុំ៣នាក់ ខេត្តស្វាយរៀង៣នាក់ ​ខេត្តព្រៃវែង២នាក់ ខេត្តកំពង់ចាម៥នាក់ ខេត្តកណ្តាល២នាក់ ខេត្តសៀមរាប២នាក់ និងខេត្តកែបម្នាក់។ អ្នកឆ្លងថ្មីទាំង៨៦នាក់នោះ គឺមានពលរដ្ឋខ្មែរ៨៤នាក់ និងជនជាតិចិន២នាក់។ 

គិតត្រឹមថ្ងៃទី២៨ ខែមីនានេះ កម្ពុជា នៅសល់អ្នកជំងឺកូវីដ-១៩ ១០៥៤ កំពុងសម្រាកព្យាបាល ខណៈ អ្នកជំងឺកូវីដ-១៩ ១១៦៦ បានជាសះស្បើយ។ ពលរដ្ឋកម្ពុជា៩នាក់ (ស្រ្តី៤នាក់)  និងបុរសជនជាតិចិនម្នាក់ បានស្លាប់ដោយសារជំងឺនេះ៕ 

Tag:
 COVID-19
  ករណីឆ្លងថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com