COVID-19
ជាតិ
កម្ពុជា ចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យមន្រ្តីតាមស្ថានទូត១៨ និងអង្គការអន្តរជាតិ៤៤
28, Mar 2021 , 7:39 pm        
រូបភាព
លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩។ រូបពីទំព័រហ្វេសប៊ុកស្ថានទូតវៀតណាមប្រចាំកម្ពុជា
លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩។ រូបពីទំព័រហ្វេសប៊ុកស្ថានទូតវៀតណាមប្រចាំកម្ពុជា
ភ្នំពេញ៖ ក្រសួងសុខាភិបាល សម្រេចផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់មន្រ្តីតាមស្ថានទូតបរទេសចំនួន១៨ និងស្ថាប័នអង្គការអន្តរជាតិចំនួន៤៤ នៅកម្ពុជា ចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទកាល់ម៉ែត។



សេចក្តីប្រកាសព័ត៌មាន ដែលចេញដោយអ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងសុខាភិបាល សម្រេចផ្តល់ជូនវ៉ាក់សាំងកូវីសែល (Covishield) ចំនួន១ម៉ឺនដូស សម្រាប់មនុស្ស៥ពាន់នាក់ (ចាប់ពីអាយុ៦០ឆ្នាំឡើងទៅ) ដែលជាបុគ្គលិកស្ថានទូតចំនួន១៨ និងអង្គការអន្តរជាតិចំនួន៤៤។  
 
ក្រៅពីក្រុមមនុស្សវ័យ៦០ឆ្នាំឡើងទៅ បុគ្គលិកអង្គការអន្តជាតិចំនួន ១៦៧១នាក់ ដែលស្ថិតក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ បានទទួលការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកាល់ម៉ែត។
បន្ទាប់ពីនេះ ក្រសួងការបរទេសកម្ពុជា ក៏ត្រៀមរៀបចំការចាក់វ៉ាក់សាំងជូនបុគ្គលិកអង្គការអន្តរជាតិពហុភាគី និងទ្វេភាគីមួយចំនួន ៤៤៣នាក់ទៀត នៅថ្ងៃទី៣០ ខែមីនាផងដែរ។ 
 
សូមបញ្ជាក់ថា បុគ្គលិកចំនួន ៧៤១នាក់ នៅតាមស្ថានទូតទាំង១៨ បានចាក់វ៉ាក់សាំងរួចរាល់ហើយ នៅថ្ងៃទី២៦ ខែមីនា៕ 
 

Tag:
 Thmeythmey
  កូវីដ-១៩
  វ៉ាក់សាំងកូវីដ
© រក្សាសិទ្ធិដោយ thmeythmey.com