COVID-19
ជាតិ
មិនមានករណីផ្ទុះកូវីដ-១៩នៅកាល់ម៉ែត រហូតដល់បិទមន្ទីរពេទ្យនោះឡើយ!
29, Mar 2021 , 12:47 pm        
រូបភាព
ភ្នំពេញ៖ លោកវជ្ជបណ្ឌិត ម៉ៅ រ៉ាសី ប្រធានរដ្ឋបាលមន្ទីរពេទ្យកាល់ម៉ែត បានច្រានចោលទាំងស្រុង នូវសារជាសំឡេង មួយដែលផ្សព្វផ្សាយតៗគ្នា ថា មន្ទីរពេទ្យកាល់ម៉ែតកំពុងផ្ទុះកូវីដ-១៩ ដែលឈានដល់ការបិទទ្វារ។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា សារសំឡេងនេះ កំពុងធ្វើឱ្យមានការភាន់ច្រឡំដល់មហាជន។ នេះយោងតាមការចុះផ្សាយរបស់នាយកដ្ឋានព័ត៌មាននៃក្រសួងការពារជាតិ។



សារជាសំឡេងមានរយៈពេលជិត១នាទី ដែលបានចែកចាយតៗគ្នានៅតាមប្រអប់សាររបស់បណ្តាញទំនាក់ទំនងសង្គមនានា នៅព្រឹកថ្ងៃទី២៩មីនា ឆ្នាំ២០២១ ដោយមានសំឡេងមនុស្សប្រុសនិយាយថា៖«អ្នកធ្វើការនៅកាល់ម៉ែតផ្ទុះកូវីដ-១៩ ហើយឥលូវថ្នាក់ដឹកនាំកំពុងស្វែងរកអ្នកធ្វើការនៅកាល់ម៉ែត្រ និងកំពុងស្រាវជ្រាវ! សូមបងប្អូននៅភ្នំពេញកុំទៅប្លុកនោះ ហើយបើអ្នកជាប់ពាក់ព័ន្ធ ធ្លាប់ទៅកាល់ម៉ែត សូមធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ»។ សារសំឡេងដែល បង្កឱ្យមានភាពភ័នច្រឡំដល់មហាជននោះ គឺត្រូវបានមន្ទីរពេទ្យកាល់ម៉ែត ប្តឹងទៅមន្រ្តីជំនាញ ដើម្បីរកម្ចាស់សំឡេង យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។


លោកវេជ្ជបណ្ឌិត ម៉ៅ រ៉ាសី បានបញ្ជាក់ថា មន្ទីរកាល់ម៉ែតពេទ្យកំពុងដំណើរការងារជាធម្មតា ដោយគ្មានការបិទ ឬផ្អាក មន្ទីរពេទ្យនេះឡើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com