អត្ថបទពាណិជ្ជកម្ម
E-School Cambodia ផ្ដល់ជូនអាហារូបករណ៍ថ្នាក់វិញ្ញាសាត្រៀមបាក់ឌុបដោយឥតគិតថ្លៃ និងបញ្ចុះតម្លៃរហូត៨៥ភាគរយ គ្រប់ថ្នាក់សិក្សាទាំងអស់
30, Mar 2021 , 10:14 am        
រូបភាព
ដោយ: ថ្មីៗ
កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុន E-School Cambodia បានរៀបចំសន្និសីទសារព័ត៌មានមួយ  ស្តីពីការផ្តល់អាហារូបករណ៍ សិក្សាថ្នាក់វិញ្ញាសាត្រៀមបាក់ឌុប ដោយឥតគិតថ្លៃ  តាមonline  ក្រោមការសហការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា និង E-School Cambodia ជូនទៅក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ប្អូនៗទី១២ ឆ្នាំ២០២១ សិក្សានៅផ្ទះ ក្នុងសម័យកូវីដ-១៩ ដ៏លំបាកនេះ។
 
លោក ឈន ឈុនឡេង ស្ថាបនិក E-School Cambodia បានលើកឡើងថា កម្មវិធី App@E-School សិក្សាតាម online នេះ បានចាប់ផ្តើមតាំងពីឆ្នាំ២០១៧មក។ ដល់ពេលនេះ មានរយៈពេល៤ឆ្នាំហើយ ដែលធ្វើឱ្យក្រុមហ៊ុន មានបទពិសោធន៍ និងសមត្ថភាពខ្ពស់ ក្នុងការផ្តល់សេវាកម្មនេះ។ ក្រុមហ៊ុន មានសាស្ត្រាចារ្យល្បីៗ ថ្នាក់ជាតិ ដោយមានការទទួលស្គាល់ ពីក្រសួងអប់រំ យុវជន និងកីឡា ហើយកម្មវិធី App មានលក្ខណៈ ជាទម្រង់ឆ្លើយឆ្លង ដែលសម្រួលដល់ការទំនាក់ទំនង រវាងសិស្ស និងគ្រូ សិស្ស និងសិស្ស ក្នុងApp ដែលធ្វើឱ្យការសិក្សា ពីចម្ងាយមួយនេះ មានភាពទាក់ទាញមិនធុញទ្រាន់។ មួយវិញទៀត កម្រិតនៃការផលិត វីដេអូមានគុណភាពខ្ពស់ ត្រជាក់ភ្នែក ហើយក៏មានសៀវភៅអានជាច្រើន ការធ្វើតេស្ត និងការតាមដានប្រវត្តិសិក្សា ក្នុង App ទៀតផង។ 
 


ពេលវេលា៤ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន ផលិតបាន ២០ ០០០ វីដេអូ ចែកចេញជា ២០០ថ្នាក់រួមមាន ថ្នាក់ចំណេះដឹងទូទៅ K1 ដល់ K12 ថ្នាក់ជំនាញខ្លី ថ្នាក់ភាសាបរទេស និងថ្នាក់កុំព្យូទ័រ។ សម្រាប់ឆ្នាំ២០២១នេះ មានថ្នាក់ពិសេសមួយ សម្រាប់បំប៉នប្អូនៗ ដែលសិក្សាមិនទាន់គេ (ខ្សោយខ្លាំង) ធានាថាអ្នកណាៗ ក៏រៀនចេះ ចូលមកដោះស្រាយបញ្ហាបារម្ភ របស់មាតាបិតាសិស្ស។ មកដល់ពេលនេះ មានអ្នកប្រើប្រាស់១លាននាក់ ដែលជាចំនួនមួយដ៏ច្រើន។ពេលកូវីដ-១៩ នេះ ក្រៅពីថ្នាក់វិញ្ញាសាត្រៀមបាក់ឌុប សិក្សាFree ក្រុមហ៊ុន ក៏មានការបញ្ចុះតម្លៃ៨៥% គ្រប់ថ្នាក់ពី ៣០ ដុល្លារ មកត្រឹម ៥ ដុល្លារប៉ុណ្ណោះ។
 
លោក សុខ ថា ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា តំណាងក្រសួងអប់រំ យុវជន និងកីឡា ក៏បានចូលរួមក្នុងសន្និសីទសារព័ត៌មាននេះដែរ ហើយលោក បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ App E-School Cambodiaនេះ។ លោក សុខ ថា ថ្លែងដូច្នេះ៖ «វាមានសារៈប្រយោជន៍ណាស់ សម្រាប់សិស្សានុសិស្ស ក្នុងការធ្វើស្វ័យសិក្សាបន្ថែម ហើយនេះ ជួយសិស្សបានសិក្សាធម្មតា ក្នុងកំឡុងពេលកូវិដ-១៩នេះ។  ហើយApp គឺខាងក្រសួងគាំទ្រហើយឆ្លៀតក្នុងឱកាសនេះ ដែរ ក្នុងនាមតំណាង ឱ្យឯកឧត្តមរដ្ឋមន្រ្តីបណ្ឌិតសភាចារ្យ ហង់ ជូន ណារ៉ុន ខ្ញុំសូមថ្លែងអំណរគុណ ដល់សហភាពសហពន្ធ័យុវជនកម្ពុជា និ ងE-School Cambodia»។


 
ចូលរួមក្នុងសន្និសីទនេះ លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋាន និងជាតំណាងក្រុមការងារវគ្គបំប៉ននៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានគូសបញ្ជាក់ថា « ក្នុងភាពជាដៃគូជាមួយ E-School យើងបានគាំទ្រ និងសហការសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីចាប់យកកាលានុវត្តភាពថ្មីលើការដ្ឋាននៃការលើកកម្ពស់ការអប់រំតាមប្រព័ន្ធឌីថល ដែលបានអនុញ្ញាតឱ្យសិស្សានុសិស្សគ្រប់កម្រិតនៅទូទាំងប្រទេសទទួលបាននូវមេរៀនចំណេះដឹងទូទៅ និងថ្នាក់វិញ្ញាសារត្រៀមកាន់តែសម្បូរបែប និងទូលំទូលាយ ដែលជាមធ្យោបាយសិក្សាថ្មីដ៏មានប្រសិទ្ធភាព និងបច្ចុប្បន្នភាព សម្រាប់ប្អូនៗអាចសិក្សារៀនសូត្របានគ្រប់ពេលវេលា គ្រប់ទីកន្លែង ប្រកបដោយគុណភាព និងមានគុណតម្លៃបន្ថែមជាពិសេសក្នុងដំណាក់កាលដែលសង្គមជាតិយើងកំពុងជួបនូវវិបត្តិដែលបង្កផលប៉ះពាល់ជាអវិជ្ជមានពីកូវីដ-១៩»។ 
 
ជាមួយគ្នានេះលោកបានគូសបញ្ជាក់បន្ថែមទៀតថា« ក្នុងដំណើរឆ្ពោះទៅមុខ ទោះបីយើងបន្តជួបនៅបញ្ហាមួយចំនួនក្តី ប៉ុន្តខ្ញុំពិតជាមានជំនឿប្រកបដោយភាពសុទិដ្ឋិនិយមចំពោះថ្នាក់ដឹកនាំគ្រប់កម្រិត និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជំរុញការដ្ឋាននៃការអបរំក្នុងសតសវ្សទី២១នេះប្រកបដោយភាពស្វាហាប់ ហ្មត់ចត់ និងម្ចាស់ការ ដើម្បីឆ្លើយតបបានទៅនឹងបំណងប្រថ្នាដ៏ពិសិដ្ឋរបស់សិស្សានុសិស្ស និងអ្នកអាណាព្យាបាលទាំងអស់ ដែលចង់កសាង និងអភិវឌ្ឍន៍សមត្ថភាពកូនចៅទាំងអស់ឱ្យក្លាយជាសរសរទ្រូងរបស់សង្គមជាតិដ៏រឹងមាំ និងជាធនធានបន្តវេនប្រកបដោយចំណេះដឹង ជំនាញ ចំណេះធ្វើ និងបំណិនសម្រាប់ភាពរុងរឿងសប្បូរសប្បាយរបស់ជីវិតខ្លួនឯង ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិ»។ 
 
ក្នុងនោះផងដែរ លោកសាស្រ្តាចារ្យ លន់ បូរី សហ ស្ថាបនិក E-School Cambodia ក៏វាយតំលៃខ្ពស់ចំពោះការចូលរួមសហការដ៏ល្អសំណាក់ពី ក្រសួងអប់រំ យុវជន និងកីឡា និង សសយក ដើម្បីគាំទ្របេសកម្មរបស់ E-School Cambodia ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាយើង ជាពិសេសក្នុងស្ថានភាព ដ៏លំបាកនៃការីករាលដាល់នៃជំងឺ COVID-19។
 


សូមបញ្ជាក់ថាជារៀងរាល់ឆ្នាំ សហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តល់ការឧបត្ថម្ភសម្រាប់វគ្គបំប៉ននេះ ដោយផ្ទាល់ នៅទូទាំងប្រទេសផងដែរ។ សូមអរគុណ
 
- Download App : http://onelink.to/33s2vr
 
- Group Telegram : https://t.me/eschool_community
 
ព័ត៌មានបន្ថែម អាចទំនាក់ទំនងតាមរយៈ
 
☎️ 090 787 999 - 089 802 266 - 081 802 266 ៕




 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com