អត្ថបទពាណិជ្ជកម្ម
សែលកាត និងផលិតកម្មបារមី បានភ្ជាប់ទំនាក់ទំនងគ្នាជាដៃគូ តាមរយៈការផលិតវីដេអូបទចម្រៀង “Time to Rise” ដែលសម្តែងនិងច្រៀង ដោយ វណ្ណដា
30, Mar 2021 , 11:20 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ - វណ្ណដា ដែលជាតារាចម្រៀងរ៉េប កំពុងពេញនិយម និងឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ទើបតែបានបញ្ចេញនូវស្នាដៃបទចម្រៀងថ្មីរបស់គាត់មួយបទទៀត ដែលមានចំណងជើងថា “Time To Rise” ។ បទនេះមានមានការសំដែងរួមគ្នាជាមួយកវីចាប៉ីដងវែង ពូកែខាងសំនួនវោហារ គឺលោកតា គង់ ណៃ។
 
ការចាប់ដៃរួមគ្នានេះ គឺស្របពេលដែលក្រុមការងារនៅក្នុងផលិតកម្មបារមី ក៏កំពុងបង្កើនទំនាក់ទំនងជាដៃគូយ៉ាងជិតស្និទ្ធ ជាមួយនឹងក្រុមហ៊ុនទូរស័ព្ទចល័ត សែលកាត។
 
សិល្បករវ័យក្មេងរូបនេះ កំពុងក្លាយខ្លួនជាទូតសុឆន្ទៈដ៏ល្បីមួយរូប របស់ក្រុមហ៊ុន សែលកាត ពោលគឺរូបគាត់មានអ្នកគាំទ្រ រហូតដល់ជាង ៣លាននាក់ នៅលើបណ្តាញសង្គម និងទទួលបានការចូលទស្សនា បទចម្រៀងទាំងអស់ របស់គាត់ សរុបជាង 250លានដង ក្នុងឆ្នាំ 2020 កន្លងទៅនេះ។
 
ស្នាដៃបទចម្រៀងចុងក្រោយនេះ ត្រូវបានរៀបចំ និងបង្កើតឡើង ដោយចំណាយពេលវេលាអស់ជាច្រើនខែ ហើយនៅក្នុងនោះ អត្ថន័យរបស់វាផងដែរនោះ ក៏មានបង្កប់នូវខ្លឹមសារដ៏មានសារៈសំខាន់ ដើម្បីផ្តល់ការលើកទឹកចិត្ត ក៏ដូចជាជួយបំផុសទឹកចិត្តដល់យុវជនខ្មែរ ដែលមានទេពកោសល្យទាំងអស់ នៅក្នុងប្រទេសកម្ពុជា។
 
វណ្ណដា បានចាប់ផ្តើមយុទ្ធនាការ #TimetoRise ភ្លាមៗ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ បន្ទាប់ពីរូបគាត់បានចុះកិច្ចសន្យា ជាមួយក្រុមហ៊ុន សែលកាត។ យុទ្ធនាការនេះ បានបង្ហាញឲ្យឃើញនូវចលនាមួយ ដែលផ្តល់ជូននូវភាពយុត្តិធម៌ និងលក្ខខណ្ឌ នៃកិច្ចសន្យាប្រកបដោយភាពទូលំទូលាយ ដល់សិល្បករខ្មែរ នៅពេលពួកគាត់ ក្លាយខ្លួនជាតំណាងឲ្យក្រុមហ៊ុន ខណៈអាជីពនេះ កំពុងក្លាយជាមធ្យោបាយដ៏សំខាន់បំផុតមួយ សម្រាប់សិល្បករមានទេពកោសល្យ ក្នុងការស្វែងរកប្រាក់ចំណូលដើម្បីចិញ្ចឹមជីវិត។
 
ដើម្បីជាការឆ្លើយតប ក្រុមហ៊ុន សែលកាត បានផ្លាស់ប្តូរកិច្ចសន្យាជូនដល់សិល្បករ មានទេពកោសល្យរបស់ខ្លួន ដោយដាក់បញ្ចូលនូវលក្ខខណ្ឌ ដែលកាន់តែល្អប្រសើរ ហើយក្នុងនោះ ថែមទាំងមានផ្តល់ជូន នូវលក្ខខណ្ឌពិសសេសៗ និងតម្លាភាពត្រឹមត្រូវ ក៏ដូចជាការទទួលបាននូវសេវាមេធាវីភ្លាមៗ ដោយឥតគិតថ្លៃ ប្រសិនបើពួកគាត់មានតម្រូវការផងដែរ។


 
កញ្ញា ម៉ម ឡូរ៉ា នាយកប្រតិបត្តិផលិតកម្មបារមី បានរៀបរាប់ពន្យល់ឲ្យដឹងថា កិច្ចសហការរបស់ពួកគាត់ ជាមួយក្រុមហ៊ុន សែលកាត បាននឹងកំពុងបង្កើតនូវមូលដ្ឋានគ្រឹះមួយ សម្រាប់ជួយដល់យុវជនខ្មែរ ដែលមានទេពកោសល្យទាំងអស់ ឲ្យមានអនាគតល្អប្រសើរ។ ទន្ទឹមនឹងនោះ កិច្ចសហការនេះ ក៏បានផ្តោតទៅលើការផ្តល់វេទិកា ដល់សិល្បករខ្មែរ ដើម្បីកសាងជំនាញរបស់ខ្លួន ក៏ដូចជាពង្រីកកេរ្តិ៍ឈ្មោះ នៅតាមប្រទេសក្នុងតំបន់ និងនៅជុំវិញពិភពលោក។
 
កញ្ញាបានថ្លែងថា៖ “យើងនៅមានគម្រោង ដ៏គួរឲ្យរំភើបរីករាយជាច្រើនទៀត ដែលកំពុងរៀបចំជូនសម្រាប់វណ្ណដា និងសិល្បករផ្សេងៗជាច្រើនរូបទៀត នៅក្នុងផលិតកម្មរបស់យើង។ ស្ថានភាពជំងឺកូវីដ បានជំរុញឲ្យពួកយើង មានភាពច្នៃប្រឌិតកាន់តែខ្ពស់ ដែលជាលទ្ធផល យើងសម្រេចបាននូវកិច្ចសហការដ៏អស្ចារ្យបំផុតមួយ ដែលអាចជួយលើកស្ទួយវិស័យតន្ត្រីខ្មែរ  ឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត”។
 
ចម្រៀង និងវីដេអូបទចម្រៀង “Time To Rise” បានច្របាច់បញ្ចូលគ្នា នូវបទភ្លេងបែបបុរាណ ដែលជាស្នាដៃ របស់ព្រឹទ្ធាចារ្យសិល្បករចាប៉ីដងវែង លោកតា គង់ ណៃ ជាមួយនឹងស្តាយ៍ហ៊ីបហបបែបសម័យថ្មីរបស់ វណ្ណដា។
 
សិល្បករទាំងពីររូបនេះ សុទ្ធតែមានវត្តមានចូលរួមសម្តែង នៅក្នុងបទចម្រៀង ហើយការថតទៀតសោត គឺប្រព្រឹត្តទៅនៅឯសារមន្ទីរជាតិ ក្នុងរាជធានីភ្នំពេញ ដោយក្នុងនោះ ក៏មាននូវវត្តមានរបស់ កញ្ញា Sophia Kao ដែលជាតារាសម្តែងទើបរះថ្មី របស់ផលិតកម្មបារមីផងដែរ។ 
 
អ្វីដែលកាន់តែពិសេសទៀតនោះ វណ្ណដា និងកញ្ញា Sophia Kao បានសហការរួមគ្នា បង្កើតនូវបទចម្រៀងថ្មីមួយទៀត ដែលមានចំណងជើងថា “Time” ពោលគឺជាវីដេអូបទចម្រៀង ដែលនាំមកជូនដូចគ្នាដោយក្រុមហ៊ុន សែលកាត។
 



ទំនាក់ទំនងជាដៃគូពិសេសរបស់ក្រុមហ៊ុនទាំងពីរនេះ គឺមិនមែនមានត្រឹមតែការផ្តល់អាជ្ញាបណ្ណ និងការផ្សព្វផ្សាយយីហោ ឲ្យមានការទទួលស្គាល់ទូលំទូលាយប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងមានការរៀបចំបង្កើតនូវមាតិកាថ្មីៗ ដែលផលិតកម្មបារមី នឹងផ្តល់ជូនផ្តាច់មុខដល់ក្រុម ហ៊ុនសែលកាត សម្រាប់ប្រើប្រាស់នៅក្នុងផលិតផល និងសេវាកម្មលើថ្នាលឌីជីថល ដ៏សម្បូរបែបរបស់ខ្លួន ក្នុងឆ្នាំ 2021នេះ។
 
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា៖ «ការភ្ជាប់ទំនាក់ទំនងជាដៃគូ ជាមួយផលិតកម្មបារមីនេះ គឺដើម្បីផ្តោតបន្ថែម ទៅលើការស្វែងរកនូវមធ្យោបាយថ្មីៗ ក្នុងការបង្កើតមាតិកាឌីជីថល សម្រាប់ពលរដ្ឋខ្មែរ តាមរយៈការភ្ជាប់ទំនាក់ទំនង ជាមួយសិល្បករមានទេពកោសល្យ និងអ្នកគាំទ្រ ហើយវាក៏ជាសម្ព័ន្ធភាពមួយ ដែលជួយលើកស្ទួយដល់សិល្បករក្នុងស្រុកផងដែរ។
 
សែលកាត មានក្តីរំភើបរីករាយ និងពេញចិត្តជាខ្លាំង ជាមួយនឹងគុណភាពនៃមាតិកា ដែលនាំមកជូនសម្រាប់ទីផ្សារ នាពេលបច្ចុប្បន្ននេះ ហើយពួកយើង នឹងប្តេជ្ញាបន្តគាំទ្រដល់សិល្បករខ្មែរ ដើម្បីជួយពួកគាត់ ក្នុងការស្វែងរកនូវគោលដៅរបស់ខ្លួន រួមទាំងសហការជាមួយពួកគាត់ឲ្យបានជិតស្និទ្ធ ដើម្បីសម្រេចឲ្យបាននូវគោលដៅទាំងនេះ៕
 
 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com