អត្ថបទពាណិជ្ជកម្ម
ដំណឹងល្អ សម្រាប់អ្នករស់នៅប្រទេសកូរ៉េ! វេរលុយមកកម្ពុជាឥតគិតថ្លៃ ផ្តល់ជូនពិសេសពី អេ អឹម ខេ និង Hanpass!
30, Mar 2021 , 5:09 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ឱកាសពិសេសសម្រាប់បងប្អូនកម្ពុជា ដែលកំពុងរស់នៅប្រទេសកូរ៉េខាងត្បូង អាចវេរប្រាក់ មកកាន់សាច់ញាតិ បងប្អូន និងមនុស្សជាទីស្រលាញ់ នៅប្រទេសកម្ពុជាដោយឥតគិតថ្លៃសេវា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ចុងខែឧសភា ២០២១។ ការផ្តល់ជូនពិសេសនេះ ជាកិច្ចសហការរវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងក្រុមហ៊ុន Hanpass ដើម្បីជាការចូលរួម ចែករំលែកទុក្ខលំបាកគ្នា ក្នុងកំឡុងអំឡុងពេលកូវីដ-១៩ និងជាការលើកទឹកចិត្តដល់បងប្អូនខ្មែរ នៅប្រទេសកូរ៉េខាងត្បូង ដែលមានគម្រោងវេរលុយ មកកាន់សាច់ញាតិ បងប្អូន និងមនុស្សជាទីស្រលាញ់ ជាពិសេសក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះផងដែរ។


 
លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារបានឲ្យដឹងថា៖ “ ការចាប់ដៃគូសហការជាមួយក្រុមហ៊ុន Hanpass ជាជំហានមួយ ដើម្បីសម្រេចនូវការប្តេជ្ញារបស់ អេ អឹម ខេ ក្នុងការផ្តល់ជូនដល់ប្រជាជនកម្ពុជា ទាំងក្នុង និងក្រៅប្រទេស ដើម្បីទទួលបាននូវប្រតិបត្តិការហិរញ្ញវត្ថុ ដែលមានសុវត្ថិភាព ឆាប់រហ័ស និងប្រកបដោយទំនុកចិត្តខ្ពស់។ យើងជឿជាក់ថា ការផ្តល់ជូនពិសេសនេះ នឹងអាចចូលរួមជាចំណែកជួយទុក្ខលំបាក របស់បងប្អូនដែលមានកាតព្វកិច្ច ក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ ក្នុងអំឡុងពេលជួបវិបត្តិដោយសារកូវីដ-១៩ នេះផងដែរ “។  
 
សម្រាប់លក្ខខណ្ឌដើម្បី ផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូងបាន បងប្អូនគ្រាន់តែចូលទៅដោនឡូតកម្មវិធីវេរប្រាក់ HANPASS និងត្រូវមានលេខទូរស័ព្ទរបស់អ្នកទទួល នៅស្រុកខ្មែរ ។ ហើយសម្រាប់អ្នកទទួល អាចទៅដកប្រាក់បានភ្លាមៗ នៅតាមភ្នាក់ងារជិត៦០០០កន្លែង ឬការិយាល័យ អេ អឹម ខេជាង១៤៩កន្លែងទូទាំងប្រទេស។
 
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង តាមរយៈលេខ 023220202/1800200200 ឬតាមរយៈទំព័រហ្វេសប៊ុក facebook.com/amkmfi


 
គួរបញ្ជាក់ផងដែរថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្រៅពី ផ្តល់សេវាជាហិរញ្ញវត្ថុសម្បូររបែបជាច្រើននៅក្នុងស្រុក  ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុងប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ ធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀរវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) និង កម្មវិធីធនាគារចល័ត អេ អឹម ខេ (AMK Mobile Banking ) ជាដើមនោះ បច្ចុប្បន្ននេះ កំពុងបន្តពង្រីប្រតិបត្តិការរបស់ខ្លួនឆ្លងប្រទេស តាមរយៈសេវាផ្ទេរប្រាក់ក្រៅប្រទេស ដូចជា សេវាផ្ទេរប្រាក់ ទៅកាន់ប្រទេសវៀតណាម ហ្វីលីពីន និងសេវាទទួលបា្រក់ពីប្រទេសកូរ៉េជាដើម។
 
ខាងក្រោមនេះ គឺជារបៀបវេរលុយតាម Hanpass មកកាន់ប្រទេសកម្ពុជា តាមរយៈ អេ អឹម ខេ (AMK)
  https://www.facebook.com/watch/?v=301336018267721 


(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com