ជាតិ
សង្គមជាតិ
«បូកគោ» ក្លាយជាក្រុងមួយទៀតនៅកំពត ដោយកាត់យកឃុំ៣ នៅស្រុកទឹកឈូ
30, Mar 2021 , 4:55 pm        
រូបភាព
រមណីយដ្ឋានភ្នំបូកគោ គឺជាទីតាំងទេសចរណ៍ដ៏មានសក្តានុពលមួយនៅខេត្តកំពត
រមណីយដ្ឋានភ្នំបូកគោ គឺជាទីតាំងទេសចរណ៍ដ៏មានសក្តានុពលមួយនៅខេត្តកំពត
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន  បានសម្រេចកាត់យកឃុំចំនួន៣នៅក្នុងស្រុកទឹកឈូ ខេត្តកំពត ធ្វើជាក្រុង«បូកគោ»។ បើតាមអនុក្រឹត្យកាលពីថ្ងៃទី១០មីនា ឆ្នាំ២០២១ ឃុំទាំង៣ ដែលសម្តេច ហ៊ុន សែន សម្រេចកាត់យកធ្វើជាក្រុងបូកគោ នោះ មាន ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។

 
 
«បូកគោ» បានក្លាយជាក្រុងទី២ បន្ទាប់ពីក្រុងកំពត ខេត្តកំពត។ សម្តេច បានបញ្ជាក់នៅក្នុងអនុក្រឹត្យ ថា ទីតាំងរដ្ឋបាលក្រុងបូកគោ គឺស្ថិតនៅក្នុងសង្កាត់បឹងទូក ដោយរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងបូកគោ ដែលត្រូវអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ 
 
ខេត្តកំពត មានផ្ទៃដីចំនួន៤,៨៧៣គីឡូម៉ែត្រក្រឡា ដែលមានប្រជាជនសរុប ជាង៥៨,៨ម៉ឺននាក់។ ខេត្តកំពត មាន៤៨៨ភូមិ ក្នុងឃុំចំនួន៨៨ នៃក្រុង-ស្រុកចំនួន៨៕ 


 
 
 

Tag:
 បូកគោ
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com