ពីនេះ ពីនោះ
«កេស»ជាពាក្យខ្មែរ មានន័យខុសពី«កេស» ជាពាក្យកម្ចីពីបារាំង
28, Mar 2022 , 7:29 am        
រូបភាព
ពន្យល់ពាក្យ
ពន្យល់ពាក្យ
«កេស»ជាពាក្យខ្មែរ ដែលមានន័យខុសពីពាក្យ«កេស»ដែលជាកម្ចីពីបារាំង។ វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ«កេស»មានន័យថា សក់ ដែលប្រើក្នុងរាជសព្ទ។ ព្រះកេស, ព្រះកេសា។ ចំពោះ«កេស»ជាកម្ចីពីបារាំងដែលសរសេរជាភាសាបារាំង«Caisse»មានន័យថា របស់ធ្វើពីឈើ,ក្រដាស ឬដែកសម្រាប់ដាក់អីវ៉ាន់។

 
ពាក្យ«កេស»ជាកម្ចីពីបារាំងត្រូវបានពន្យល់នៅក្នុងសៀវភៅពាក្យកម្ចីបរទេស និងលក្ខណៈសម្គាល់ពាក្យបាលី និងសំស្រ្កឹតក្នុងភាសាខ្មែរ ដែលរៀបរៀង និងចងក្រងដោយលោក គង់ សុខហេង គ្រូបង្រៀនភាសាខ្មែរមធ្យមសិក្សាទុតិយភូមិ បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រអប់រំ៕ 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com