អត្ថបទពាណិជ្ជកម្ម
ឱកាសឈ្នះមហារង្វាន់អស្ចារ្យ រៀងរាល់សប្តាហ៍ពី Samsung Galaxy S21 5G ស៊េរី បានមកដល់ហើយ !
01, Apr 2021 , 12:10 pm        
រូបភាព
ដោយ: ថ្មីៗ
(ភ្នំពេញ) ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២១៖ ងាយៗ! អតិថិជន សាមសុង ទាំងអស់នឹងមានឱកាស ឈ្នះមហារង្វាន់ដ៏ធំអស្ចារ្យ ដែលនឹកស្មានមិនដល់ ដោយគ្រាន់តែទិញ Samsung Galaxy S21 5G ស៊េរី ឥឡូវនេះ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១ នឹងមានឱកាសឈ្នះរង្វាន់ ម៉ូតូ Honda ADV សរុប 4 រង្វាន់,ម៉ូតូ Honda ZOOMER X សរុប 4 រង្វាន់ , ទូរទស្សន៍ Samsung 75 អ៊ីញ សរុប 12 រង្វាន់ និង Samsung ថេប្លេត A7 សរុប 24 រង្វាន់។
 


លើសពីនេះ លោកអ្នកនឹងទទួលបានរង្វាន់ភ្លាមៗជាច្រើនដូចជា៖

-ដុំឆ្នាំងសាកហ្ស៊ីន ល្បឿនលឿន (Travel Adapter 25W)
-ស្រោមទូរសព្ទថ្លាអាចបញ្ឈរបាន (Standing Clear Cover)
-បញ្ចុះតម្លៃ 50% ពេលប្ដូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!
-ស៊ីមស្មាតលេខពិសេស តម្លៃ $54 ជាមួយគម្រោងអ៊ីនធឺណេតចំនួន 52 សប្តាហ៍!
 


សូមបញ្ជាក់ថា ក្រុមហ៊ុន សាមសុង នឹងចាប់ឆ្នោតស្វែងរកអតិថិជនមហាសំណា ងពីការទិញ Samsung Galaxy S21 5G ស៊េរី តាមរយៈការផ្សាយផ្ទាល់ ក្នុងកម្មវិធី A1 Twist Concert លើកញ្ចក់ទូរទស្សន៍ MyTv ចាប់ពីម៉ោង 11:00-12:00 ថ្ងៃត្រង់។ សម្រាប់អ្នកឈ្នះទាំងអស់ នឹងត្រូវប្រកាសក្នុងទំព័រហ្វេសប៊ុកផ្លូវការ របស់ សាមសុង ផងដែរ។
 
គោលបំណង នៃការផ្តល់ជូនមហារង្វាន់នេះ គឺដើម្បីអរគុណដល់អតិថិជន ដែលតែងតែគាំទ្រស្មាតហ្វូត សាមសុង ទាំងអស់ទទួលបាននូវ អារម្មណ៍ភ្ញាក់ផ្អើលដ៏អស្ចារ្យ គ្មានព្រំដែនជាមួយនឹងកំពូលបច្ចេកវិទ្យា និងភាពអស្ចារ្យដ៏ល្អឯក គ្មានគូប្រៀបពីកំពូលស្មាតហ្វូនល្អផ្តាច់គេប្រចាំឆ្នាំ ២០២១ នេះ ព្រមទាំងឈ្នះនូវ មហារង្វាន់ដ៏អស្ចារ្យបំផុតផងដែរ។
 


ប្រញាប់ឡើង…! មហារង្វាន់ដ៏អស្ចារ្យទាំងអស់នេះ កំពុងរង់ចាំលោកអ្នកហើយ…!!
សាមសុង ផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាពិភពលោក ពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future) ! សាមសុងជាទីទុកចិត្តបំផុត…!!
 
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់ នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជន ឥតគិតថ្លៃ តាមរយៈលេខទូរសព្ទ៖ 1800-203232៕
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!







(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com