កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិបនៅ EPL ចាយលើសេវាភ្នាក់ងារកីឡាករជិត៤០០លានដុល្លារ អំឡុងវិបត្តិកូវីដ-១៩
02, Apr 2021 , 8:29 am        
រូបភាព
ក្លិបក្នុងក្របខណ្ឌ Premier League ចាយ ២៧២,២ លានផោន (៣៧៥ លានដុល្លារអាមេរិក) លើថ្លៃសេវាភ្នាក់ងារកីឡាករគិតត្រឹមបើករដូវកាលថ្មី ដល់ខែកុម្ភៈ ឆ្នាំ ២០២១។ នេះបើយោងតាមទិន្នន័យដែលចេញដោយសហព័ន្ធកីឡាបាល់ទាត់អង់គេ្លស (FA) នៅថ្ងៃទី១ ខែមេសា ដែលក្នុងនោះ Chelsea ចំណាយច្រើនជាងគេ។


បើទោះបីទទួលរងការខាតបង់ប្រាក់ដ៏ច្រើនសន្ធឹកដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏ក្លិបនៅលីគកំពូលអង់គ្លេស នៅតែចំណាយលើថ្លៃសេវាភ្នាក់ងារកីឡាករសរុបចំនួន ៣៧៥ លានដុល្លារ ដែលកើនលើសឆ្នាំមុនជាង១២លានដុល្លារ។
 
ក្នុងចំណោមក្លិបទាំង២០ Chelsea ដែលទិញចូលកីឡាករមានតម្លៃខ្លួនថ្លៃច្រើនជាងគេនៅដើមរដូវកាល ២០២០-២១ ដូចជា Ben Chilwell, Timo Werner, Hakim Ziyech, Kai Havertz និង Edouard Mendy បានចំណាយថ្លៃសេវាភ្នាក់ងារច្រើនជាងគេដល់ទៅ ៣៥,២ លានផោន (ជាង ៤៨លានដុល្លារ)។
 
Manchester City ជាក្លិបចំណាយច្រើនជាងគេលំដាប់ថ្នាក់ទី២ ក្នុងចំនួន ៣០,១ លានផោន (ជាង៤១លានដុល្លារ) ក្រោយអ្នកចាត់ការទូទៅលោក Pep Guardiola នាំចូល Ruben Dias, Nathan Ake និង Ferran Torres។ Manchester United នៅលេខ៣ ចំណាយអស់ ២៩.៨ លានផោន (៤១លានដុល្លារ)។
 
West Bromwich Albion បានចំណាយប្រាក់តិចបំផុតក្នុងចំណោមសម្លៀកបំពាក់កំពូល ៗ ដោយចំណាយ ៤,២ លានផោនដល់ភ្នាក់ងារ។
 
ក្លិបក្នុងក្របខណ្ឌលំដាប់ទី២របស់អង់គ្លេស Championship បានចំណាយទឹកប្រាក់សរុបចំនួន ៤០,៧ លានផោន (៥៦លានដុល្លារ) សម្រាប់ថ្លៃសេវាភ្នាក់ងារ ដោយ Norwich City បានចំណាយច្រើនបំផុតប្រមាណជាង៩លានដុល្លារ ខណៈ West Bromwich Albion ចាយតិចជាងគេ ៥,៧៩លានដុល្លារ៕
 

Tag:
 Premier League
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com