ជាតិ
សុខភាព
លោក ណុប បាយ៉ារិទ្ធ បានជាសះស្បើយពីCOVID-19 ក្រោយព្យាបាលអស់២៥ថ្ងៃ
02, Apr 2021 , 4:39 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក ណុប បាយ៉ារិទ្ធ បានជាសះស្បើយពីកូវីដ-១៩(COVID-19)ក្រោយសម្រាកព្យាបាលអស់២៥ថ្ងៃ  នៅសណ្ឋាគារThe Great Duke Hotel។  លោក ណុប បាយ៉ារិទ្ធ បានបញ្ជាក់នៅទំព័រហ្វេសប៊ុករបស់ខ្លួន នារសៀលថ្ងៃទី២មេសានេះ ថា លោកទទួលបានលទ្ធផលអវិជ្ជមាន២ដងនៃមេរោគកូវីដ-១៩ ហើយគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យផងដែរ។

 
«ម៉ោងនេះ ពេលនេះខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចកើតម្តងទៀត ហើយសូមអរគុណនិងចងចាំនៅគុណូប្បការៈរបស់លោកគ្រូអ្នកគ្រូជាប់ក្នុងចិត្តជានិច្ច»។ នេះជាការលើកឡើងរបស់លោក ណុប បាយ៉ារិទ្ធ។  ក្រោយពីចាកចេញមន្ទីពេទ្យតារាចម្រៀងប្រចាំផលិកម្មហង្សមាសរូបនេះ ត្រូវតម្រូវឱ្យធ្វើចត្តាឡីស័កបន្តនៅផ្ទះចំនួន១៤ថ្ងៃទៀត និងរាយការណ៍អំពីស្ថានភាពសុខភាពទៅក្រុមពេទ្យ។ 
 
សូមជម្រាបថា ក្រៅពីលោក ណុប បាយ៉ារិទ្ធ បានជាពីកូវីដ-១៩ ក៏មាន តារាចម្រៀង សុគន្ធ និសា, តារាចម្រៀង  វី ឌីណែត និងអ្នកនាង កែវ ចាន់និមល ដែលជាពិធីការិនីទូរទស្សន៍ហង្សមាស៕ 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com