កីឡាអន្តរជាតិ
អន្តរជាតិ
ស្តេចប្រដាល់ Pacquiao ចូលរួមយុទ្ធនាការប្រឆាំងការធ្វើបាបជនជាតិអាស៊ីនៅអាមេរិក
02, Apr 2021 , 9:29 pm        
រូបភាព
Manny Pacquiao កំពូលអ្នកប្រដាល់អាស៊ី និងជាប្រធានបក្សកាន់អំណាចហ្វីលីពីន នៅថ្ងៃទី១  ខែមេសា បានចូលរួមជាមួយសហគមន៍អាស៊ីក្នុងការថ្កោលទោសចំពោះការរើសអើង និងឧក្រិដ្ឋកម្មស្អប់ជនជាតិអាស៊ី នៅលើទឹកដីអាមេរិក។ ជនជាតិអាស៊ី រួមទាំងកម្ពុជាផងទាំងចាស់ក្មេងដែលរស់នៅអាមេរិក សុទ្ធតែទទួលរងកាធ្វើបាបគ្រប់រូបភាពពីសំណាក់ក្រុមរើសអើងទាំងនោះ។



Pacquiao បានបង្ហោះរូបដោយមានពាក្យ #StopAsianHate (បញ្ចប់ការស្អប់ជនជាតិអាស៊ី) នៅលើគណនីហ្វេសប៊ុក និង Instagram របស់ខ្លួន។ នៅក្នុងការបង្ហោះនោះស្តេចប្រដាល់វ័យ៤១ឆ្នាំបានសរសេរដែរថា «វាយខ្ញុំជំនួសទៅ» ដែលបានន័យថា ឱ្យក្រុមរើសអើងទាំងនោះវាយខ្លួនជំនួសឱ្យការធ្វើបានទៅលើជនជាតិអាស៊ីទន់ខ្សោយដែលមិនអាចការពារខ្លួនរបស់ពួកគេបាន។
 

We have one color in our Blood! Stop discriminating. LOVE AND PEACE TO EVERYONE!! #StopAsianHate

Posted by Manny Pacquiao on Wednesday, 31 March 2021
 
«យើងមានពណ៌តែមួយនៅក្នុងឈាមរបស់យើង! ឈប់រើសអើង។ ផ្តល់ក្តីស្រឡាញ់ និងសេចក្តីសុខដល់មនុស្សគ្រប់រូប!!»។ Pacquiao បន្ថែមដូច្នេះនៅលើរូបភាពដែលបង្ហោះលើបណ្តាញសង្គមដែលសរសេរជា៤ភាសា មានអង់គ្លេស ហ្វីលីពីន ចិន និងកូរ៉េ។
 
ប្រធានគណបក្សកាន់អំណាចហ្វីលីពីន PDP-Laban រូបនេះ បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនជុំវិញការប្រើអំពើហឹង្សាលើជនជាតិអាស៊ី តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីស្ត្រីជនជាតិអាមេរិក-ហ្វីលីពីន អាយុ៦៥ឆ្នាំម្នាក់ ត្រូវបានគេធ្វើបាបនៅទីតាំងមួយកន្លែង ក្នុងក្រុងញូវយ៉ក។ បើតាមការអះអាង ជនទាំងនោះបានស្រែកដាក់ស្ត្រីរងគ្រោះខ្លាំងៗថា «អ្នកមិនមែនជាអ្នកនៅទីនេះទេ»។
 
ជុំវិញករណីនេះ រដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីនលោក Teodoro Locsin Jr. បានថ្កោលទោសចំពោះការរំលោភបំពានលើជនជាត់ខ្លួន ក៏ដូចជាជនជាតិអាស៊ីផ្សេងទៀតដែលកំពុងរស់នៅសហរដ្ឋអាមេរិកនេះ។ 
 
ស្ថានទូតហ្វីលីពីនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានអំពាវនាវឱ្យក្រសួងការបរទេសអាមេរិកជួយដោះស្រាយជុំវិញការធ្វើបាបជនជាតិអាស៊ីដែលកំពុងមានការកើនឡើងកាន់តែខ្លាំង។
ករណីស្រដៀងគ្នានេះដែរបានកើតឡើងលើបុរសជនជាតិខ្មែរ-អាមេរិក វ័យ៧០ម្នាក់ (https://abc7ne.ws/3m1LkQs) ផងដែរ កាលពីប៉ុន្មានថ្ងៃមុន។ លោក ឆេង ដែលរស់នៅក្នុងក្រុង Oakland រងគ្រោះដោយសារគេដុតឡានរបស់គាត់។

This is Mr. Chheng. He is in his 70’s and woke up at 3:30 Saturday to his car engulfed in flames. He says he is one of...

Posted by Dion Lim on Monday, 29 March 2021
លោក ឆេង រៀបរាប់ថា នៅតំបន់នេះ មានតែជនជាតិអាស៊ីពីរគ្រួសារប៉ុណ្ណោះ ដែលមានគ្រួសារលោក និងគ្រួសាររបស់ជនជាតិចិនមួយទៀតរស់នៅតាមបណ្តោយផ្លូវដែលត្រូវគេដុតឡានរបស់លោក។ លោកអះអាងថា នេះមិនមែនរឿងចៃដន្យឡើយ គឺជាករណីគ្រោងទុកតែម្តង៕
 

Tag:
 Manny Pacquiao
  #StopAsianHate
© រក្សាសិទ្ធិដោយ thmeythmey.com